ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានទាំងគុណភាព និងសុវត្ថិភាព គ្រោងអនុវត្តឆាប់ៗនេះ

95

 

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានបន្តកិច្ចប្រជុំរបស់ខ្លួន លើផែនការត្រួតពិនិត្យ ការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីអោយដំណើរការនៃការព្យាបាលនៅតាមផ្ទះ នេះ មានគុណភាពនិងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជម្ងឺជាច្រើន លើសលុប ចង់អោយមានការព្យាបាលតាមផ្ទះនេះ ។
កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ កក្កដា
តាមរយះ Video Conference ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកង៉ូវ កាង អនុរដ្ឋលេខាធិការក្រសួង សុខាភិបាលនៅសាលារាជធានីភ្នំពេញ ។
លោកង៉ូវ កាង បានមានប្រសាសន៍លើកឡើងថា
យើងបានឃើញថា ក្នុងរយះពេល២សប្តាហ៏ចុងក្រោយនេះ ជំងឺកូវីដ-១៩មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជម្ងឺ ។ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានជា ការព្យាបាលជម្ងឺនៅតាមផ្ទះនេះ ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ ។ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការគ្រប់គ្រងនិងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ។
អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការ ជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្មគ្រ័ចិត្តTYDA ដោយបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៏ ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយ
ដោយជំងឺកូវីដ-១៩ ពោលគឺនៅពេលមានបញ្ហាអ្វីមួយ យើងជួយពួកគាត់ទាន់ពេលវេលាតែម្តង។
លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា ៖ការបន្តកិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីពិភាក្សា អោយស៊ីសង្វាក់គ្នារវាងអាជ្ញាធរ ជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ថាតើការបង្កើតឱ្យមាន ការព្យាបាលតាមផ្ទះហើយ យើងត្រូវអនុវត្តការជូន ពួកគាត់បែបណា ដែលអាចឱ្យពួកគាត់ ទទួលយកបាន។ ក្រោយពីពិភាក្សាត្រូវគ្នាហើយ យើងនិងបន្តយកទៅផ្សព្វផ្សាយបន្ត ដល់មន្ត្រី សង្កាត់ ខណ្ឌ ហើយនៅពេលដែលអាជ្ញាធរខណ្ឌ សង្កាត់ បានយល់ពីការងារនេះហើយ ក្រុមការងារនឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឲ្យសាធារណជនបានយល់ដឹងជាសាធារណះ ជាមួយនឹងការជូនដំណឹង ដល់ប្រជាពលរដ្ឋអោយ ចូលរួមជាមួយអាជ្ញាធរផងដែរ។
គួរបញ្ជាក់ថា ៖ការរៀបចំអោយមាន ការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាម អនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញ បានឈានមួយជំហាន ទៅមុខរួចហើយ ដែលមកដល់ពេលនេះ មានអ្នកជំងឺប្រមាណជាង៣០០ នាក់ហើយដែលកំពុង សំរាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូន អាជីវករផ្សារអូឡាំពិក៕

អត្ថបទដែលជាប់ទាក់ទង