ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង ចំពោះគណនីក្រុមហ្វេសប៊ុកក្លែងក្លាយ ធ្វើឱ្យមានការភាន់ច្រឡំ

57

 

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុង ចំពោះគណនីក្រុមហ្វេសប៊ុកដែលមានឈ្មោះថា ព័ត៌មានពិតៗចេញ ពីក្រសួងសុខាភិបាល ដែលគណនី នេះបានយករូបលោកស្រី ដាក់ក្នុងក្រុមនេះមិនមែនជាក្រុមហ្វេសប៊ុករបស់ លោកស្រី និងក្រសួងសុខាភិបាលឡើយ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើដល់អាជ្ញាធរសមត្ថកិច្ច ឱ្យចាត់វិធានការតាមច្បាប់ ចំពោះការបន្លំបង្កើតគណនីហ្វេសបុកមួយ ដោយដាក់រូប និងឈ្មោះរបស់លោកស្រី ដើម្បីធ្វើឱ្យសាធារណជនភាន់ច្រឡំ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ការបង្កើតបន្លំក្រមហ្វេសប៊ុកក្រសួងបែបនេះធ្វើឱ្យមានការភាន់ច្រឡំហើយ ក្រសួងសុំឱ្យម្ចាស់ក្រុមហ្វេសប៊ុកក្លែងក្លាយនេះលុបចេញជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ជាធរមាន លើការក្លែងបន្លំ ក្រុមហ្វេសប៊ុកក្រសួងសុខាភិបាល បែបនេះផង។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានព្រមានជនដែលបង្កើតហ្វេសបុកក្លែងក្លាយមួយ ដែលបន្លំប្រើឈ្មោះ «ក្រសួងសុខាភិបាល» ដើម្បីបង្កឱ្យមានការភាន់ច្រឡំ។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា ការបង្កើតបន្លំផេកហ្វេសបុកក្រសួងបែបនេះ ធ្វើឱ្យមានការភាន់ច្រឡំ ហើយក្រសួងសុំឱ្យម្ចាស់ផេកហ្វេសបុកក្លែងក្លាយនេះ លុបចេញជាបន្ទាន់។

ជាមួយគ្នានេះ ក្នុងនាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន លើការក្លែងបន្លំផេកហ្វេសបុកក្រសួងសុខាភិបាលបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង