ផ្ដល់អំណោយ ជូនសមាជិកបក្ស សង្កាត់១០០រូប
ភ្នំពេញ៖ នៅថ្ងៃទី១០ខែកក្ដដាឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបក្សខណ្ឌចំការមន នៃរាជធានីភ្នំពេញ ក្រោយពីប្រកាស ទទួលស្គាល់ជាផ្លូវការ នូវគណៈកម្មការ ស២៧រួចមក លោកអភិបាលខណ្ឌ ដោយបានបន្តនាំយក អំណោយរបស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌចំការមន ជូនដល់សមាជិក-សមាជិកាគណបក្សសង្កាត់ទន្លេបាសាក់ ចំនួន ១០០រូប នៅទីស្នាក់ការគណៈកម្មាធិការ គណបក្សសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយអំណោយទទួល បានក្នុងម្នាក់ៗ ទទួលបានអង្ករ ចំនួន ០១បាវ ស្មើទម្ងន់ ១០គីឡូក្រាម,ឃីក ចំនួន ០១កញ្ចប់ (មានៈ មី ១០កញ្ចប់, ទឹកស៊ីអ៉ីវ ០១ដប, ទឹកត្រី ០១ដប, អំបិល ០១គីឡូក្រាម, ស្ករស ០១គីឡូក្រាម, ត្រីខ ០២កំប៉ុង, សាប៊ូលាងដៃ ០១ដុំតូច, ម៉ាស ១០សន្លឹក, ទឹកអាល់កុល ០១ដបតូច) និង ថវិកា ២០,០០០រៀល ផងដែរ៕