ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដកម្រិតស្រាល និងគ្មានរោគសញ្ញា នៅថ្ងៃ១២ ខែកក្កដា
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។
បើតាមសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី១០ ខែកក្កដានេះ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើ សន្និសីទសារព័ត៌មាន នាថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០ព្រឹក នៅសាលារាជធានីភ្នំពេញ (បន្ទប់សាលប្រជុំ ជាន់ទី២ អគារ ខ) ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថា សន្និសីទសារព័ត៌មាននេះនឹងមានការ ចូលរួមពី ១) ឯកឧត្តមវេជ្ជបណ្ឌិត ម៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ២) ឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ៣) ឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាល រាជធានីភ្នំពេញ និង ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួម ផ្ដិតយកទិដ្ឋភាពទាំងស្រុង នៃសន្និសីទសារព័ត៌មាន ក៏ដូចជាជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យបាន ជ្រាបជាព័ត៌មាន៕