បណ្តាក្រុមហ៊ុនវៀតណាម ត្រូវផ្អាកការធ្វើដំណើរចេញ-ចូល កម្ពុជា ជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់
ភ្នំពេញ៖ ក្រសួងកសិកម្មណែនាំឱ្យផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា បណ្តាក្រុម
ហ៊ុនវៀតណាមត្រូវផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់។
បើតាមឯកឧត្តម វេង សាខុន តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាប្រធាន ឬតំណាងក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគលើសម្បទានដីសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក កម្ពុជាទាំងអស់ ជ្រាបថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើសុំឲ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការធ្វើ ដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជម្ងឺ Covki 19 នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល នាពេលបច្ចុប្បន្ននេះ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាប្រធាន ឬតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ជ្រាប និងចាត់វិធានអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត៕