ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញបុគ្គលិក និងអាជីវករផ្សារកណ្តាល វិជ្ជមានកូវិដ១៩ចំនួន ១៧នាក់ក្នុងចំណោម អ្នកបានយកសំណាកធ្វើតេស្ត១៨២នាក់

62

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅគោលដៅយកសំណាក ទីរួមផ្សារកណ្ដាល នៅចំណុចផ្លូវលេខ១៤៨ កែងផ្លូវ១៣ ភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) លើបុគ្គលិក និងអាជីវករផ្សារសរុបចំនួន១៨២នាក់ ក្នុងនោះស្រីចំនួន ១១១នាក់ ។

ក្រោយពីយកសំណាកចប់ បានរកឃើញអ្នកវិជ្ជមាន សរុបចំនួន១៤នាក់ ក្នុងនោះស្រី០៩នាក់ ក្រុមគ្រូពេទ្យបានដឹក យកទៅព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្រ ។
សរុបរួមដោយគិតចាប់តាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ផងនោះ អាជីវករ និងបុគ្គលិកផ្សារកណ្តាល អ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន១៧នាក់ ក្នុងនោះស្រីចំនួន០៩នាក់ ។
បន្ទាប់ពីពិនិត្យឃើញស្ថានភាពបែបនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ៕

អត្ថបទដែលជាប់ទាក់ទង