អាជ្ញាធរខណ្ឌដូនពេញ ចុះបិទទីតាំងហាងផឹកស៊ី MOB មិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល
ភ្នំពេញ ÷ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ដោយលោកអភិបាលរងធ្វើការចុះបិទទីតាំង ហាង MOB ជាបណ្តោះអាសន្ន ដោយមានការជួបជុំប្រមូលផ្តុំផឹកស៊ី មិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់ ពីលោកអភិបាលរងខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ដោយសារតែហាងយីហោឈ្មោះ MOB មួយកន្លែងនេះ បានលួចបើកដោយមិនមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ហើយនៅក្នុងនោះ មិនគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដោយមានការជួបជុំប្រមូលផ្តុំ និងផឹកសុីមិនរក្សាគម្លាត ដូចនេះទើបនៅយប់ថ្ងៃកើតហេតុខាងលើ ដឹកនាំកម្លាំងចម្រុះ ដោយលោកអភិបាលរងខណ្ឌដូនពេញ ចុះមកបិទ ហាងយីហោ ឈ្មោះ MOB ជាបណ្តោះអាសន្នតែម្តង និងរង់ចាំសេចក្តីជូនដំណឹង ពីអាជ្ញាធរមានសមត្ថកិច្ចពេលក្រោយ។
ក្រោយពីការចុះបិទរួច អាជ្ញាធរខណ្ឌដូនពេញ មិនមានឃាត់មនុស្សនោះទេ គ្រាន់តែហៅម្ចាស់ហាងធ្វើការណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យបើកតទៅទៀត រង់ចាំសេចក្តីជូនដំណឹង ពីអាជ្ញាធរមានសមត្ថកិច្ច៕