ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្តាល ចុះពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនខុសច្បាប់ និងការលួចនាំជនបរទេសចេញ ពីភូមិសាស្រ្តបិទខ្ទប់

107

 

កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះទៅស្រុកចំនួន២ គឺស្រុកលើកដែក កាលពីម្សិលមិញ និងស្រុកកោះធំនៅថ្ងៃទី១៥ ខែកក្កដានេះ ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានសំណេះសំណាល សួរសុខទុក្ខកងកម្លាំងកំពុងឈរជើង ប្រចាំការការពារព្រំដែន នៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ និងកងកម្លាំងនៅស្រុកលើកដែក ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្ត ដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីករណីសំណើសុំអនុសាសន៍ដឹកនាំអំពីវិធានការនានា ក្នុងការពង្រឹងការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ ព្រំដែនដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការសម្រួលនូវការដឹកជញ្ជូនទំនិញកសិផលឆ្លងកាត់ព្រំដែន។

រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងទាំងបី បានចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា វៀតណាម និងសំណេះសំណាល សាកសួរសុខទុក្ខកងកម្លាំងកំពុងប្រចាំការការពារព្រំដែន ក្នុងភូមិសាស្រ្ត ឃុំក្អមសំណរ ស្រុកលើកដែក ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១

-សេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់។

-សេចក្តីជូនដំណឹងលេខ១២៣២ សជណ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជា​ ៕

អត្ថបទដែលជាប់ទាក់ទង