រថយន្តកែច្នៃ រ៉េវ ២គ្រឿង ដុតកម្ទេចចោល នៅហ្នឹងកន្លែង ស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
ភ្នំឱរ៉ាល់ ៖ យោងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយមានការ ឯកភាពពីសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មកដល់ម៉ោង ០១៖៥៥នាទី អនុសេនីយ៍ឯក ក្រឹង វ៉ុន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានរាយការណ៍តាម ទូរស័ព្ទមកបញ្ជាក់ថារថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង ត្រូវបានដុតកម្ទេចចោលនៅនឹងទីតាំង ស្ថិតព្រៃជ្រៅ ក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
សូមបញ្ជាក់ថា ស្នាក់ការល្បាតររៀង នៃកម្មវិធីការពារព្រៃឈើ តំបន់ជួរភ្នំក្រវាញ សហការដោយក្រសួងបរិស្ថាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ វេលាម៉ោង ១១:០៥ នាទី បានប្រទះឃើញ រថយន្ដកែច្នៃសម្រាប់ ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង ត្រូវបានបើកចូលជ្រៅ ទៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដូចមានក្នុងផែនទី បង្ហាញទីតាំងជូនភ្ជាប់។
រថយន្តកែច្នៃ រ៉េវ ២គ្រឿងនេះ នឹងកម្ទេចចោល នៅហ្នឹងកន្លែង តាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសធនធានធម្មជាតិ៕