ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ យុគសម័យ “Rap”

75

 

ភ្នំពេញ ៖ កាលពីជាង១០ឆ្នាំមុន អ្នកចម្រៀងទិត្យ វិច្ឆិកា ត្រូវគេរិះគន់យ៉ាងខ្លាំង ដោយសារតែយកបទលោកតាស៊ិន ស៊ីសាមុត មកច្រៀងដោយកែសាច់ភ្លេង ខុសពីបទដើមរបស់គេ ។

មកដល់យុគសម័យនេះ ស្រាប់តែតែលោកតាគង់ ណៃ ដែលគេនិយមហៅគាត់ថា សង្ហាណៃនោះ យកចាប៉ីទៅរ៉េប ជាមួយបទសម័យយ៉ាងគ្រហើរៗ ។

អត់យល់មិនដឹងថា កាអភិរក្សនោះ មានន័យថាម៉េចឡើយ ព្រោះការប្រែប្រួល ១៨០អង្សារបែបនេះ។
មិនដឹងថា នេះជាការធ្វេសប្រហែស របស់ក្រសួងវប្បធម៌ ឬ ក៏យុគសម័យនេះ គេសំយោគចូលគ្នា រវាវប្បធម៌បូរាណ ជាមួយវប្បធម៌សម័យនោះឡើយ ។

បើអញ្ចឹងមែននោះ សង្ស័យតែបន្តិចទៀត រឿងទុំទាវស្លៀកខោខូវប៊យ ពាក់ស្បែកជើងប៊ូ ហើយនេនទុំ លែងលក់តោក បែរទៅលក់តាមអនឡាញផងក៏មិនដឹង ។

យ៉ាងម៉េចយ៉ាងម៉ាសង្ឃឹមថា ធម៌ព្រះសង្ឃ មិនត្រូវគេយកទៅរ៉េប ជាមួយចម្រៀងសម័យទៅចុះ ។ ហេស ហេ !យុគសម័យរ៉េប ដ៏អស្ចារ្យយើងអ៊ើយ ៕

អត្ថបទដែលជាប់ទាក់ទង