ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ ឡើង​ត​ខ្សែ លើ​បង្គោល​ភ្លើង ​ខុស​បច្ចេកទេស​ ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​

75

 

​កំពង់ឆ្នាំង​ ៖​ យុវជន​ម្នាក់​ជាបុគ្គលិក​ក្រុមហ៊ុនមួយ បាន​ឡើង​ត​ខ្សែ លើ​បង្គោល​ភ្លើង ​ខុស​បច្ចេកទេស​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គិសនីឆក់​ស្លាប់​ នៅ​ចំណុច​សួន​រង្វង់​មូល​ទូក​ ស្ថិត​ក្នុងភូមិ​ទី​៤​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង ​កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​០០​នាទី​ ។​

​តាម​របាយការណ៍របស់សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ប៉ែន​ សិរី​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​អូ​រោង​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ ​វិ​សាន់​អេ​ឡិច​ទ្រិ​ច​ស៊ី​ធី​​ ។​

​ក្រោយ​កើតហេតុ​ ក្រុមការងារ​ជំនាញ​ បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ ហើយសន្និដ្ឋានថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​​ ៕

អត្ថបទដែលជាប់ទាក់ទង