ដេប៉ូលក់ប្រេងឥន្ធនៈ ១កន្លែង ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញភាពមិនអនុលោមផ្នែកគុណភាព
ខេត្តកណ្តាល ៖ នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយក្រុមការងាររថយន្តពិសោធន៍ចល័ត បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន០៥កន្លែង ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈ ១កន្លែង បានប្រព្រឹត្តអំពើមិនសុចរិត ពាក់ព័ន្ធនឹងគុណភាព។ យោងលើលទ្ធផលដែលបានត្រួតពិនិត្យឃើញ មន្ត្រីជំនាញបានធ្វេីការពិន័យអន្តរការណ៍ ចំពោះម្ចាស់ដេប៉ូ ស្របតាមមាត្រា៤១ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រេីប្រាស់៕