ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីជនជាតិចិនម្នាក់ លោតពីលើទូក ចូលទៅក្នុងទន្លេលិចបាត់ , បុរសជនជាតិចិន លោតទៅតាមក្រោយ តែត្រូវជួួយសង្រ្គោះ

60

 

ភ្នំពេញ ÷ ស្រ្តីជនជាតិចិនម្នាក់ រួមទាំងបុរសជនជាតិចិនដូចគ្នា បានជួលទូកជិះដើលេងកម្សាន្ត នៅតាមដងមាត់ទន្លេតែពុំទាន់ដឹងថា មានរឿងអ្វីបានជានារីនោះ បានលោតពីលើទូកចូលទៅក្នុងទន្លេបាត់ បន្ទាប់មកក៏បុរសជនជាតិចិន លោតទៅតាមក្រោយសំណាងល្អ ម្ចាស់ទូកជួយបាន តែបុរសម្នាក់យកមកលើគោក ចំណែកនារីរងគ្រោះ បានលេចទៅក្នុងទន្លេបាត់ស្រមោល កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

យោងតាមការបញ្ជាក់ពីម្ចាស់ទូក បានឲ្យដឹងថា ដំបូងឡើយដោយជនជាតិតចិន២នាក់ ជាស្រ្តីរងគ្រោះ និងបុរសខាងលើ បានមកជួលទូករបស់គាត់ជិះដើរលេងកម្សាន្ត នៅតាមដងទន្លេហើយគាត់ ក៏បានបើកទៅដល់ត្រើយម្ខាង រួចក៏បានវិលមកវិញ ខណៈពេលដែលបើកមកដល់ពាក់កណ្តាលទន្លេ ស្រាប់តែជនជាតិចិន២នាក់នោះ បានឈ្លោះប្រកែកគ្នានៅលើទូក បន្ទាប់មកនារីរងគ្រោះ បានលោតពីលើទូកទៅក្នុងទន្លេមុន រួចក៏បុរសជនជាតិចិន បានលោតទៅតាមក្រោយហើយភ្លាមៗនោះដែរ ខាងម្ចាស់ទូកបានព្យាយាមជួយសង្រ្គោះ បានតែបុរសមកលើគោកវិញ រីឯនារីបានលិចទៅក្រោមបាត់ទៅហើយ។

បន្ទាប់ពីកើតហេតុខាងលើ ដោយម្ចាស់ទូកបានបើកឯបមកចតនៅច្រាំងវិញ រួចរាយការណ៍ទៅសមត្ថកិច្ចខណ្ឌដូនពេញ ឲ្យដឹង ដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ បន្ទាប់មកក៏មានបងប្អូនខាងបុរស ជាជនជាតិចិនមកយកទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង