លទ្ធផលនៃការជំនុំជម្រះ និងការផ្តន្ទាទោសសម្រាប់ខែមិថុនា ឆ្នាំ២០២១ ដោយមានសំណុំរឿងចំនួន៥ ករណីរំលោភសេពសន្ថវៈទៅលើកុមារ
ភ្នំពេញ ៖ អង្គភាពអ្នកការពារកុមារ( CPU ) បានចេញលទ្ធផលនៃការជំនុំជម្រះ និងការផ្តន្ទាទោសសម្រាប់ខែមិថុនា ឆ្នាំ២០២១ ដោយមានសំណុំរឿងចំនួន៥ ត្រូវបានបញ្ចប់ការជំនុំជម្រះ ហើយជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ។
១. សាលាដំបូងខេត្តត្បូងឃ្មំ, លេខសំណុំរឿង CPU ០៩៧/២០២០ ករណីរំលោភសេពសន្ថវៈទៅលើកុមារអាយុ១០ឆ្នាំ, ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១០ឆ្នាំ។
២. សាលាដំបូងខេត្តព្រៃវែង, លេខសំណុំរឿង CPU ១០៧/២០២០ ករណីរំលោភសេពសន្ថវៈទៅលើកុមារអាយុ១៤ឆ្នាំ, ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៩ឆ្នាំ។
៣. សាលាដំបូងខេត្តកំពង់ធំ, លេខសំណុំរឿង CPU ១៩០/២០២០ ករណីរំលោភសេពសន្ថវៈទៅលើកុមារអាយុ១៣ឆ្នាំ, ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ។
៤. សាលាដំបូងខេត្តរតនៈគីរី, លេខសំណុំរឿង CPU ២៤៧/២០២០ ករណីរំលោភសេពសន្ថវៈទៅលើកុមារអាយុ១៣ឆ្នាំ, ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ។
៥. សាលាដំបូងខេត្តកំពង់ធំ, លេខសំណុំរឿង CPU ៣១៤/២០២០ បទប្រទូស្តកេរខ្មាសទៅលើកុមារអាយុ១៣ឆ្នាំ, ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ២ខែ។
ករណីទាំងលើនេះគឺត្រូវបានបញ្ចប់ការជំនុំជម្រះនៅក្នុងខែមិថុនា ឆ្នាំ២០២១។ ជាការងារដ៏ល្អអំពីអង្គភាពការពារកុមារ (CPU), មេធាវី និងស្ថាប័ន្នការពារកុមារនាៗ ដែលបានជួយផ្តល់យុត្តិធម៌ដល់កុមាររងគ្រោះទាំងអស់៕