ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់ ត្រូវឃាតករ កាប់ដាច់ក្បាល យកសពទម្លាប់ក្នុងទឹកអូរ នៅខេត្តពោធិ៍សាត់

107


ពោធិ៍សាត់៖ បុរស​ចំណាស់ម្នាក់ ដែលបាត់ខ្លួនចេញពីផ្ទះ រយៈពេលមួយថ្ងៃ ​ត្រូវបានប្រទះឃើញស្លាប់ក្នុងទឹកអូរក្នុងភូមិ ដោយដាច់ក្បាល។ នគរបាលមូលដ្ឋានបានសន្និដ្ឋានថា នេះជាករណី​ឃាតកម្ម ដោយឃាតករកាប់ជនរងគ្រោះ ដាក់ក្បាលចេញពីខ្លួន ទុកសពក្នុងទឹកស្ទឹង។ ចំណែកក្បាលជនរងគ្រោះ មិនត្រូវបានសមត្ថកិច្ច ក៏ដូចជា សាច់ញាតិ រកឃើញនោះទេ សង្ស័យហូរតាមទឹកទៅទីឆ្ងាយបាត់ហើយ។ ​ករណីនេះកើតឡើងក្នុង​ប្រឡាយ​ទឹកអូរ ស្ថិតនៅ​ចំណុច​ភូមិជ្រេស ឃុំស​ន្ទែ ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ដែល​សាកសព​​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ កាល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ ។​

​ទាក់ទង​នឹង​អំពើ​ឃាតកម្ម សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជា​ករណី​ចងគំនុំ ហើយកំពុងធ្វើ​កា​រ​ស៊ើបអង្កេត​ស្រាវជ្រាវ រកជនដៃដល់ មកផ្ទន្ទាទោសតាមច្បាប់ ។ នៅពេលនេះសមត្ថកិច្ច មិនទាន់បញ្ជាក់អំពីអត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង