ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ជនល្មើសម្នាក់ ករណីហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ គប់ដុំថ្ម​ និង​ ប្រេីប្រាស់​កាំបិត​កាប់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់

60

 

បាត់ដំបង ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ចុះប្រតិបត្តិការ​ បង្ក្រាប​ ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ (​ គប់ដុំថ្ម​ និង​ ប្រេីប្រាស់​កាំបិត​កាប់​ )​ ដោយឃាត់ជនល្មើសម្នាក់។ ជនល្មើសត្រូវបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។

​ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២០​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១:២០​ នាទី​ នៅ​ចំណុច​ភូមិ​កន្ទឺ​២​ ឃុំបាណន់​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាណន់​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ (​ គប់ដុំថ្ម​ និង​ ប្រេីប្រាស់​កាំបិត​កាប់​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០១​ នាក់​ ឈ្មោះ​ ម៉ា​ ចិទ្រី​ ហៅ​ ស​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកតាច្រែង​ ឃុំ​ព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ។

ជនសង្ស័យ​ខាងលេី​ រួម​ជាមួយបក្សពួក​ចំនួន​ ០៣​ នាក់​ទៀត​ ដែល​កំពុង​រត់​គេចខ្លួន​ បាន​ធ្វេីសកម្មភាព​ដេញ​កាប់​ នឹង​គប់​ដុំ​ថ្ម​ ទៅ​លេី​ ក្មេងទំនេីង​ ០១​ ក្រុម​ទៀត​ដែល​មាន​គ្នា​០៣​ នាក់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​០១​ នាក់​ រយះក្បាល​ ប្រអប់​ជេីង​ និង​ ភ្លៅ​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​ -​ កាំបិត​ខ្វែវ​ ចំនួន​ ០២​ ដេីម​ -​ កាំបិត​ ប៉័ងតោ​ ០១​ ដេីម​ -​ ពូថៅ​ ០១​ ដេីម​ -​ កាំភ្លេីង​ កែច្នៃ​ ០១​ ដេីម​ ។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង