ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង បាត់មុខរយៈពេលជាង១១ឆ្នាំកន្លង មកនេះ ទស្សនិកជនចាប់អារម្មណ៍ រឿងកុមារីអាយុ២៥ឆ្នាំ ពីសិល្បៈ

145

 

ភ្នំពេញ៖ ទស្សនិកជន មានការងឿងឆ្ងល់ រឿងកុមារីអាយុ២៥ឆ្នាំ គឺជាខ្សែភាពយន្តខ្នាតធំរបស់ខ្មែរយើងដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី កក្រើករោងកុនតែម្ដង ដោយមានអ្នកទិញសំបុត្រចូលទៅទស្សនាក្នុងចំនួនដ៏ ច្រើនលើសលប់ ។

ខ្សែរឿងនេះត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធដ៏ឆ្នើមចំនួនពីររូបគឺលោកស្រី ពាន់ ភួង បុប្ផា និងលោកស្រី ប៉ុល ពិសី ដែលពួកគាត់ទាំងពីរនាក់គឺជាអ្នកនិពន្ធដ៏ឆ្នើមដែលបាននិពន្ធរឿងភាគជាច្រើនចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN។

ដោយឡែកសម្រាប់រឿងកុមារីអាយុ២៥ឆ្នាំគឺដឹកនាំសម្ដែងផ្ទាល់ដោយលោកស្រី ពាន់ ភួង បុប្ផាចូលរួមសម្ដែងដោយតារាសម្ដែងដ៏ល្បីគឺ លោក ញ៉ែម សុគន្ធ និងអ្នកនាង នី មុល្លីកា ព្រមទាំងមានតារាល្បីៗជាច្រើនទៀត។
ក្នុងសាច់រឿងនោះតួឯកស្រីអ្នកនាង នី មុល្លីកាដើរតួជានារីបាត់ការចងចាំហើយក្លាយទៅជាក្មេងស្រីអាយុ ២៥ឆ្នាំ ដែលមានចរិកក្មេង។

ការសម្ដែងរបស់នាងធ្វើជាក្មេងស្រីអាយុ២៥ឆ្នាំគឺទទួលបានការសរសើរមិនដាច់ពីមាត់ពីមហា ជន នៃដុងសិល្បៈរបស់នាង ដែលសម្ដែងបានល្អឥតខ្ចោះ។
ក៏ប៉ុន្តែក្រោយពេលសាងភាពល្បីល្បាញនៅ ក្នុងរឿងកុមារីអាយុ ២៥ឆ្នាំរួចមក ស្រាប់តែ អ្នក នាង នី មុល្លីកាបានស្ងប់ស្ងាត់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ បើគិតមកដល់ខែកក្កដា ឆ្នាំ ២០២១នេះ
មានរយៈពេលប្រមាណជា១១ឆ្នាំងជាងហើយដែលនាងមិនឃើញបង្ហាញខ្លួននៅក្នុងវិថីសិល្បៈ ដោយនាងគ្រាន់តែមកថតរឿងកុមារីអាយុ២៥ឆ្នាំវគ្គពីរនិងវគ្គបីប៉ុណ្ណោះ ក្រៅពីនឹងនាងមិនបានបង្ហាញខ្លួនទៀតនោះទេ។

សម្រាប់មូលហេតុដែលអ្នកនាង នី មុល្លីកាស្ងាត់សូន្យឈឹងពីសិល្បៈ១១ឆ្នាំកន្លងមក នេះ ដោយ សារតែនាងមានស្វាមីហើយនាងបានទៅ រស់ នៅជាមួយស្វាមីនៅរដ្ឋតិចសាស សហរដ្ឋអាមេរិច ទើបនាងបោះបង់ ចោលវិស័យសិល្បៈបែបនេះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង