ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ចុះពិនិត្យការកាយ ពង្រីកនិងប្រមូលសំរាមចេញពីប្រឡាយ ដើម្បីបើកផ្លូវទឹកហូរ

65

ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈម នៅចំពោះមុខ និងសម្រួលដល់ចរន្តទឹកហូរ ការពារកុំអោយជនលិចតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះ ពិនិត្យសកម្មភាពកាយ ប្រមូលសម្រាម ចេញពីប្រឡាយដើម្បីរំដោះទឹក និងមួយផ្នែកទៀត ដើម្បីបរិស្ថាន អនាម័យល្អ ។

សកម្មភាពចុះរៀបចំប្រមូលសម្រាម ចេញពីប្រឡាយនេះដែរ លោកអភិបាលខណ្ឌបាន ណែនាំអោយមន្ត្រីក្រុមការងារ ជំនាញពាក់ព័ន្ធខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀត លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរ ព្រោះរដូវវស្សាចូលមកដល់ ហើយឥញ្ចឹងយើងត្រូវ បង្កាទុកជាមុនកុំអោយជន់លិច លំនៅដ្ឋានរបស់ បងប្អូនប្រជាពលរដ្ឋនៅ តាមសង្កាត់មួយចំនួន ក្នុងមូលដ្ឋានខណ្ឌ ។ មួយផ្នែកទៀតយើងបាន ចូលរួមថែរក្សាបរិស្ថាន អនាម័យ ជាប់ ដើម្បីទីក្រុងស្អាត បរិស្ថានល្អ អនាម័យល្អ ។ លើសពីនេះទៀត ត្រូវចលនាអោយបានទូលំទូលាយ ប្រាប់ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូល ​រួម​សហការ​ទុក​ដាក់​ និង​វេចខ្ចប់សំរាម ​ឱ្យបាន​ត្រឹម​ត្រូវ​ កុំយកមកបោះចោល តាមមាត់លូរ តាមប្រឡាយរំដោះទឹកឥញ្ចឹង គឺធ្វើអោយស្ទះ ដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ។
ជាមួយគ្នានេះដែរ លោកអភិបាលក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែល រស់នៅអមប្រឡាយ និងតំបន់ជុំវិញ សូមទុកដាក់សំរាមអោយបានត្រឹមត្រូវ បញ្ចេញសំរាមតាមពេល វេលាកំណត់របស់ ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការចោលសំរាម ចូលក្នុងប្រឡាយដែល បណ្តាលអោយស្ទះចរន្តទឹក​ និងបង្កអោយមានបរិស្ថាន មិនល្អក្នុងតំបន់។ ក្នុងនោះ លោកអភិបាលខណ្ឌបាន ដាក់ផែនការអោយ អាជ្ញាធរសង្កាត់ រួមសហការជាមួយ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីសាលាខណ្ឌ ត្រូវអនុវត្តជាប្រចាំទៅលើការងារ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ។
សូមបញ្ជាក់ថា សកម្មភាពរបស់លោក អភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យ​ និងជម្រុញការស្តារប្រឡាយ​តភ្ជាប់ពីប្រឡាយ ព្រែកបារាំង​ ដល់ខាងកេីតវិទ្យាល័យច្បារអំពៅ ប្រវែងជាង៥០០ម៉ែត្រ និងចាត់ចែងគ្រឿងចក្រ កើបកាយយកគំនរសំរាម​ ចេញពីប្រឡាយ ដែលបងប្អូនរស់នៅតំបន់នោះ យកមកបោះចោល ៕

អត្ថបទដែលជាប់ទាក់ទង