ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ ដឹកនិងដាំដើមឈើធ្នង់១០ដើមនៅអនុវិទ្យាល័យ ហ៊ុន សែន

322

 

ព្រះវិហារ ៖ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ១៣កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព. ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨ lលោកមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ និងក្រុមការងារ លោកសាន ភិន បានដឹកដើមឈើធ្នង់ ចំនួន ១០ដើម ដែលលោកប្រធានបានផ្សាំទុកនោះ ដឹកយកមកប្រគល់ជូនលោកគ្រួ អ្នកគ្រូនៅវិទ្យាល័យហ៊ុនសែនត្បែងមានជ័យក្រុងព្រះវិហារខេត្តព្រះវិហារ ហេីយក៏បានជួយដាំរួច  ដោយមានការចូលរួម ពីលោកស្រី អនុប្រធានមន្ទីរ អប់រំផងដែរ ។

    លោកគ្រូ អ្នកគ្រូ និងលោកស្រី អនុប្រធានមន្ទីរ បានថ្លែងអំណរ គុណដល់លោកប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានផ្តល់ដើមឈើធ្នង់ ដើម្បីដាំក្នុងបរិវេនសាលា៕

អត្ថបទដែលជាប់ទាក់ទង