ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប្រដាល់គុនខ្មែរ មិនខ្វល់ពីគេ ប្រមាថដោយងាក មកគិតពីការប្រកួត ជើងឯកជាតិ

152

​ភ្នំពេញ៖ប្រមុខសហព័ន្ធប្រដាល់គុនខ្មែរគឺលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនហាក់ដូចជាមិនខ្វល់ពីការជេប្រមាថ
លោកតាមបណ្ដាញសង្គមឡើយ តែលោកងាកមកគិត ពីពីការប្រកួតជើងឯកជាតិទៅវិញ ។

​លោកខឹម សុជាតិដែលជាមន្ត្រីសហព័ន្ធ ប្រដាល់បានរិះគន់មេប្រដាល់រូបនេះ តាមប្រព័ន្ធហ្វេសប៊ុកធ្ងន់ៗ តែលោកមិនបានខ្វល់ឡើយ ។

ជាមួយគ្នានេះលោកបានប្រកាសថា កិច្ចការសំខាន់របស់សហព័ន្ធនៅចុងឆ្នាំ២០១៨នេះ គឺការត្រៀមរៀបចំការប្រកួត ជើងឯកថ្នាក់ជាតិការប្រកួតប្រដាល់ក្នុងបុណ្យអុំទូក និងការប្រកួតនៅបុណ្យសមុទ្រខាងមុខនេះ ។

ក្នុងនោះ ការត្រៀមប្រកួតជើងឯក ថ្នាក់ជាតិ គឺជារឿងសំខាន់ជាងគេ ដែលមន្រ្តីសហព័ន្ធ សមាគមក្លិបទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមរៀបចំអោយបានល្អនិងជោគជ័យ ប្រកបដោយគុណភាព
ខ្ពស់ផងដែរ។ លោកប្រកាសបែបនេះ នៅក្នុងការប្រជុំមួយ ជាមួយមន្ត្រីប្រដាល់របស់លោក នាថ្ងៃទី២៤សីហា។

ព្រឹត្តិការណ៍ប្រដាល់ជើងឯកថ្នាក់ជាតិនេះ ជាកម្មវិធីប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកី​ឡា ដែលរ៉ាប់រងរៀបចំនិង ចំណាយទាំងស្រុងរបស់ក្រសួង ហើយសហព័ន្ធជាអ្នកទទួលបន្ទុកផ្នែកបច្ចេកទេស។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិទូទាំងប្រទេស ជាព្រឹត្តិការណ៍សំខាន់ដែលធ្វើឡើងដើម្បីចម្រាញ់ រកកីឡាករប្រដាល់គុនខ្មែរល្អៗ សម្រាប់ជាប់ជាកីឡាករជម្រើសជាតិ ទាំងប្រដាល់សកល និងគុនខ្មែរ ក៏ដូចជាសម្រាប់ចូលរួមការប្រកួតនានា លើឆាកអន្តរជាតិ។ហេតុនេះ សមាគម ក្លិបនីមួយៗ ត្រូវតែសម្រាំងយកកីឡាករកម្រិត ក មកធ្វើ ការប្រកួតក្នុងថ្នាក់ជាតិនេះ ព្រោះថាឆ្នាំនេះសហព័ន្ធ មានផែនការដំណើរការ រៀបចំតាមលក្ខណះស្តង់ដារSea Games ។

លោកបញ្ជាក់ថាដោយសារកម្ពុជា យើងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនា ឆ្នាំ២០២៣ខាងមុខ ដូច្នេះសហព័ន្ធប្រដាល់ក៏មានការកែទម្រង់ និងតម្រង់ទិសទៅរកស្តង់ដារ ស៊ីហ្គេមដែរ រាល់ហេដ្ឋារចនាសម្ព័ន្ធ ទាំងការគ្រប់គ្រង ដឹកនាំ បច្ចេកទេសក្នុងការរៀបចំប្រ​កួត។

ប្រធានសហព័ន្ធប្រដាល់បញ្ជាក់ថា និយាយជារួម ចាប់ពីឥឡូវនេះទៅ ស្នងការប្រកួត គណៈវិនិច្ឆ័យ គ្រូពេទ្យ នៅតាមកន្លែងប្រកួតពិសេសនៅតាមស្ថានីយ៍ទូរទស្សន៍ ត្រូវតែយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំ និងដោះស្រាយ បញ្ហាឲ្យបានល្អ ពិសេសនោះ គឺត្រូវគោរពច្បាប់ការងារ បទបញ្ជាប្រ​កួត វិន័យ ព្រមទាំងដោះស្រាយ ផ្ទៃក្នុងអោយបានល្អ សំខានបំផុតការសាមគ្គី សហការស្អិតរមួតជាមួយគ្នា ដើម្បីការងាររួម ធ្វើយ៉ាងណាអោយមាន ការរីកចម្រើននិងអភិវឌ្ឍវិស័យកីឡាប្រដាល់នៅកម្ពុជា ។

លោក តែម ម៉ឺនបន្ត ថា សម្រាប់ការប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ២០១៨នេះ លោកនិងសមាជិកប្រតិបត្តិនៃសហព័ន្ធបានសម្រេចចិត្តថា ដាក់ឲ្យគណៈកម្មការ របស់សហព័ន្ធចូលរួមធ្វើអាជ្ញា

កណ្តាលនិងចៅក្រម ទាំងអស់គ្នាដើម្បីកុំឲ្យមាន ការប្រណែនគ្នាហើយប្រាក់ឧបត្ថម្ភវិញ យើងនឹងឧបត្ថម្ភស្មើៗគ្នាទាំងអស់សូមតែគណៈកម្មការកុំគិតថាខ្ញុំធ្វើការច្រើន ឲ្យស្មើអ្នកធ្វើការតិចឲ្យសោះនេះគឺជាការធ្វើការស្ម័គ្រចិត្តនិងជាការ ចូលរួមចំណែកចែករម្លែកគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង