ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាច្រើនខ្សែនៅខេត្តកំពង់ចាម បាននឹងកំពុងស្ថាបនា យ៉ាងមមាញឹក ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

171

 

ខេត្តកំពង់ចាម៖ ក្រោមការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ផ្លូវជាច្រើនខ្សែ នៅខេត្តកំពង់ចាម បាននិងកំពុងស្ថាបនាយ៉ាងមមាញឹក ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។


បើតាមការឲ្យដឹងពីមន្ត្រីការិយាល័យ សាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា គិតមកដល់ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ផ្លូវជាច្រើនខ្សែ នៅខេត្តកំពង់ចាម បាននិងកំពុងស្ថាបនា យ៉ាងមមាញឹក ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ ១ ការស្ថានាបផ្លូវជាតិ៧០បេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ឧបត្ថមដោយ ក្រុមហ៊ុន បុរី ប៉េងហួត ចាក់បានសម្រេច ២៧០០ម៉ែត្រ ធ្វើបាតរួចដល់វត្តអំពិល ឃុំព្រែកដំបូក និងបន្ត ឈូសឆាយ សំរួល ដល់ឃុំផ្ទះកណ្តាល គិតត្រឹមថ្ងៃនេះ ។ ២ ផ្លូវគ្រួសក្រហម នៅឃុំទងត្រឡាច ធ្វើបាន ៣៤០០ម៉ែត្រដដែល ដោយសារ ភ្លៀងធ្វើមិនកើត ។ ៣ ផ្លូវគ្រួសក្រហម នៅឃុំ ជីបាល អនុវត្តន៍ដោយ ក្រសួងសាធារណការនិងដឹកជញ្ជូន ប្រវែង ៦០០០ម៉ែត្រ បានធ្វើបាតរួច ។ ៤ ផ្លូវកៅស៊ូ DBST នៅឃុំស្វាយខ្សាច់ភ្នំនិងឃុំព្រែកដំបូក ប្រវែង៥០០០ម៉ែត្រ ក្រុមហ៊ុន ឯកជន បានធ្វើបាត ចាក់ដីស លើកកម្ពស់ពង្រីកផ្លូវ ចាក់កំទិចថ្ម កិនបង្ហាប់ បានប្រវែង ៥០០០ម៉ែត្រ ៕

 

អត្ថបទដែលជាប់ទាក់ទង