ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករខ្មែរ៦៣នាក់ បម្រុងឆ្លងដែនពីថៃ ចូលកម្ពុជាវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

163

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍របស់វរៈសេនាតូច៨០៧ និង កម្លាំងតាមបណ្តាប៉ុស្តិ៍នីមួយៗ សហការជាមួយកម្លាំង អាវុធហត្ថ យោធា បានធ្វើការចុះល្បាតនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតបានប្រទះឃើញ ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ចំនួន ៣គោលដៅផ្សេងគ្នា ប្រមាណ៦៣នាក់ ក្នុងភូមិសាស្រ្តស្រុកថ្មពួក។

កម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ពលករខ្មែនៅគោលដៅទីមួយ១ នៅចំណុចតាខ្លឹង (ប៉ុស្តិ៍អូសាយ) សរុបចំនួន ១៧នាក់ ស្រី៥នាក់។ ទី២ នៅគោលដៅគោឆ្លង (ប៉ុស្តិ៍គោកខ្វាវ) សរុបចំនួន ៤៨នាក់ ស្រី ១៨ នាក់ កុមារ៣នាក់ និងគោលដៅទី៣ នៅស្រះទឹក (ប៉ុស្តិ៍ប្រាសាទត្បែង) សរុបចំនួន១៥នាក់ (ស្រី៥នាក់) កុមារ៣នាក់។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះពលករទាំងអស់នោះបម្រុងឆ្លងដែនចូលមកកម្ពុជាវិញ ត្រូវកងកម្លាំងរបស់យើង បានធ្វើការទប់ស្កាត់ឲ្យនៅក្នុងទឹកដីថៃ ចំណែកឯពលករចំនួន ១១នាក់ បានឲ្យពួកគាត់ត្រឡប់ទៅកន្លែងដើមវិញ រីឯពីរនាក់ ម្តាយ និងកូន ម្តាយដែលបាក់ជើងផ្នែកខាងស្តាំ ត្រូវកម្លាំងរបស់យើង បានសហការជាមួយ ក្រុមលោកគ្រូពេទ្យ បានធ្វើការសង្គ្រោះ និង បញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបូរី។ ដោយឡែកចំពោះពលករដែលនៅសល់ រង់ចាំក្រុមការងាររបស់ភាគីថៃមកទទួលយកទៅធ្វើចត្តាឡីស័កនៅប្រទេសថៃវិញ៕

អត្ថបទដែលជាប់ទាក់ទង