ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនជាតិខ្មែរ ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាមនៅខេត្តកំពង់ស្ពឺ

41

 

កំពង់ស្ពឺ៖សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពី លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកការស៊ើបអង្កេត ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១- ឈ្មោះ ភឿង ពេជ្រ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ ។ ២- ឈ្មោះ តាក់ ថេន ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ ។ ៣- ឈ្មោះ ប៊ុន បាន ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិខ្មែរ ។

វត្ថុតាងចាប់យករួមមាន ១/មេតំហ្វេតាមីន(ICE) ទម្ងន់ 1023.93 g ២/ជញ្ជីងថ្លឹង ២គ្រឿង

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង