គំនិតបញ្ញវ័ន្ដ ៖ យុវវ័យសម័យនេះ
ភ្នំពេញ៖បើនិយាយពីយុវវ័យនាយុគសម័យនេះគេហៅថាសម័យអាយ ធីគឺជាសម័យមិនមែនញ៉ែស្រីតាមរយៈសំបុត្រស្នហាដោយ
និយាយពីរឿងទុំទាវច្រើននោះទេគឺឆាតតាមហ្វេសប៊ុកបន្ទាប់ពីត្រូវរ៉ូវគ្នាគេកក់សណ្ឋាគារហើយឡើងទៅជជែកគ្នានៅទីនោះវាស្ងាត់ ។
លួចជួបគ្នានៅសណ្ឋាគារស្ងាត់ៗ លុះមួយឆ្នាំ ឬ២ឆ្នាំទៀតខាងប្រុសធ្វើឲ្យខាងស្រីអន់ចិត្តខាងស្រីប្ដឹងខាងប្រុសថាចាប់រំលោភនោះ
លោតែគ្រួសារខាងស្រីលុយក្រាស់នោះខាងប្រុសមានតែទៅវស្សមកាលក្នុងពន្ធនាគារតែប៉ុណ្ណោះបែបនេះគេហៅថាស្នេហាសម័យកុំព្យូទ័រ
ឬ ស្នេហារន្ទះបាញ់ ។
បែបនេះគេហៅថាគ្មានគុណធម៌ឡើយ ។អាដេកនៅជាមួយគ្នាឡើងសឹកអស់ហើយចុងក្រោយចោទថាចាប់រំលោភវិញនោះពិតជា
កំប្លែងនាសតវត្សរ៍ទី២១យើងនេះមែន ។ប្លែកណាស់ ! ប្លែកណាស់ ។
គុណធម៌ និង សុជីវធម៌បាត់ទៅណាអស់រលីងហើយវើយ ។អញ្ចឹងហើយទើបសុភាសិតបរទេសមួយឃ្លាបានពោលថា<យុវវ័យ
សម័យនេះចេះដឹងច្រើនរឿងបច្ចកវិជ្ជាមែនតែមិនសូវចេះដឹងរឿងគុណធម៌ សុជីវធម៌ និងតម្លៃនៃកិត្តិយសសោះឡើយ> ។ពេលខ្លះគេយក
គុណធម៌ សីលធម៌ កិត្តយសទៅត្រេះលេងដូចបាល់យ៉ាងអញ្ចឹង ។
មិនបន្ទោសនរណាឡើ់យតែពាក្យខ្មែរដែលថាកិត្តិយសគ្រួសារវាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់កូនស្រី ។តែសព្វថ្ងៃនេះអ្នកប្រើ
គ្រឿងញៀនមានទាំងប្រុសមានទាំងស្រី ខ្លះនៅក្មេងៗ សោះចេះនាំគ្នាស្គាល់គុកបាត់ទៅហើយ ទាំងប្រុសទាំងស្រីខ្លះក្លាយជាអ្នកចេះសម្លាប់
មនុស្ស ក៏មានដែរ ហេស ! ហេស ! . . . ៕