ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មាន បង្កើតគណៈកម្មការ តាមដាន វាយតម្ល និងលើកសរសើរ ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

44

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការតាមដាន វាយតម្ល និងលើកសរសើរ ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។

ក្រសួងព័ត៌មាន សម្រេចត្រូវបានបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ចំពោះអ្នកសារព័ត៌មាន និងអង្គ ភាពសារព័ត៌មាន ដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងដាក់វិន័យចំពោះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលបានប្រព្រឹត្តល្មើសក្រុមសីលធម៌ វិជ្ជាជីវៈ ដើម្បីតម្រង់ទិស អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ សំដៅលើក ស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន។

-ដឹកនាំប្រជុំពិនិត្យតាមការកំណត់ និងការចាំបាច់ ពិនិត្យលើរបាយការណ៍ និងការតវ៉ាពីសារ ធារណជន ឬ អង្គភាពសា្ថប័ននានា -ដោះស្រាយបណ្តឹងតវ៉ា ដែលទាក់ទងនឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានរវាងអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ជាមួយបុគ្គល ឬក្រសួង ស្ថាប័ន ឬអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានពិនិត្យ វាយតម្លៃការអនុវត្តរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ដើម្បីផ្ដល់យោបល់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច
– ស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួង លើកទឹកចិត្ត លើកសរសើរអ្នកសារព័ត៌មាន និងអង្គភាព សារព័ត៌មាន ដែលមានស្នាដៃក្នុងការផ្តល់ព័ត៌មាន និងគោរពតាមក្រុមសីលធម៌វិជ្ជាជីវៈ និងដាក់វិន័យអ្នកដែលប្រព្រឹត្តខុសពីក្រមសីលធម៌ វិជ្ជាជីវៈ តាមច្បាប់ស្តីពីរបបសារព័ត៌មាន
– អញ្ជើញអ្នកជំនាញសារព័ត៌មាន ឬម្ចាស់អង្គភាពសារព័ត៌មាន ឬប្រធានសមាគមអ្នកសារព័ត៌មាន ឬអង្គភាព ស្ថាប័នពាក់ព័ន្ធនានា មកពិគ្រោះយោបល់ក្នុងករណីចាំបាច់។

គណៈកម្មការនេះ មានរបៀបរបបដឹកនាំ និងសម្រេចការងារដូចខាងក្រោម ៖ រៀបចំកិច្ចប្រជុំក្នុងបូកសរុប លទ្ធផលការងារ ការកំណត់និងការចាំបាច់ – កិច្ចប្រជុំអាចដំណើរការ ទៅបានលុះត្រាតែសមាជិកមានចំនួន ពីរភាគបី នៃសមាជិកសរុបរបស់
គណៈកម្មការ ការសម្រេចរបស់អង្គប្រជុំដែលអាចយកជាការបានលុះត្រាតែមានសំឡេងហាសិបភាគរយបូកមួយ នៃសមាជិកអង្គប្រជុំ។

អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ជាសេនាធិការឱ្យគណៈកម្មការសម្រាប់កិច្ចការដូចខាងក្រោម៖ – តាមដាន និងផ្តល់របាយការណ៍ ស្តីពីការអនុវត្តរបស់អ្នកសារព័ត៌មាន ក្នុងការបំពេញវិជ្ជាជីវៈលើវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ – រៀបចំសំណុំឯកសារជូនគណៈកម្មការ ដើម្បីពិនិត្យសម្រេច – រៀបចំលិខិតអញ្ជើញ របៀបវារៈសម្រាប់កិច្ចប្រជុំ តាមការកំណត់របស់គណៈកម្មការ – រៀបចំរបាយការណ៍នៃកិច្ចប្រជុំ របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនថ្នាក់ដឹកនាំក្រសួង – បំពេញភារកិច្ចផ្សេងទៀត តាមការចាំបាច់ដែលថ្នាក់ដឹកនាំប្រគល់ជូន។

នាយកខុទ្ទកាល័យក្រសួងព័ត៌មាន អគ្គនាយក នៃអគ្គនាយកដ្ឋានជំនាញ ចំណុះក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី ខេត្ត និងសាមីខ្លួន ដូចមានចែងនៅក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង