ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ដឹកនាំបញ្ជាដោយផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែង រកបុរសម្នាក់ បានដែលបាន ចុះលេងទឹកសមុទ្រ

42

ព្រះសីហនុ៖ នៅវេលាម៉ោង ៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាដោយផ្ទាល់ ក្នុងប្រតិបត្តិការនៃការស្វែងរកបុរសម្នាក់បានដែលបានចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ បានគួចយកបុរសនោះបណ្តាលឱ្យបាត់ខ្លួន តាំងពីវេលាម៉ោង ១៦ និង ៣០ នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ មានករណីភ្ញៀវទេសចរជនជាតិខ្មែរមកពីរាជធានីភ្នំពេញលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ។ ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។
ក្នុងប្រតិបត្តិការនៃការស្វែងរកនេះដែរក៏មានការចូលរួមពីក្រុមអ្នកមុជទឹករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុង ដើម្បីចូលរួមស្វែងរកបុរសជនរងគ្រោះខាងលើនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង