តារា៣ដួងចូលប្រឡូកក្នុងវិស័យ សិល្បៈច្រើនឆ្នាំ តែងខ្លួនស្រគត់ស្រគុំ នៅតែស្អាតទាក់ទាញ ទស្សនិកជន
ភ្នំពេញ៖ នៅក្នុងរង្វង់សិល្បៈ មិនថា សិល្បករ សិល្បការិនីនោះទេ សុទ្ធសឹងតែមានស្ទាយ៍តែងខ្លួនខុសៗគ្នា តាមការចូលចិត្ត និងតាមកម្មវិធីតម្រូវឲ្យស្លៀកផងដែរ ។ ម្យ៉ាងវិញទៀត បើក្រឡេកមើលតារាស្រីវិញ គេក៏ឃើញតារាខ្មែរជាច្រើន និយមតែងខ្លួនបែបឆើតឆាយ ជាមួយ ស្ទាយ៍ទាន់សម័យ បែបស៊ិចស៊ី
ហើយមានភាព លេចធ្លោតែម្ដង ។
លើសពីនេះទៅទៀត ក្រៅពីតារាស្រីដែល ចូលចិត្តស្លៀកពាក់ស៊ិចស៊ី បញ្ចេញសាច់ខ្ចីនោះ គេក៏សង្កេតឃើញតារាស្រីប៉ុន្មានរូប ដែលឧស្សាហ៍រៀបចំខ្លួនបែបស្រគត់ស្រគំ និងបែបសាមញ្ញផងដែរ ។ បើទោះបី ស្លៀកក្នុងឈុតសម័យ ច្នៃម៉ូតបែបស៊ីវិល័យបែបណា ក៏តារាស្រីទាំងនោះ នៅតែមិនបង្អួតសម្រស់ ដោយការប ញ្ចេញសាច់ដែរ។
ក្នុងនោះដែរ តារាស្រីដែលមហាជនតែងតែសង្កេតឃើញថា និយមរៀបចំខ្លួនបែបស្រគត់ ស្រគំ មិនសូវនិយមតែងតែងខ្លួនលេចលើលេចក្រោមនោះមានដូចជា ។ អ្នកនាង ខៀវ សានសាណា ទោះបច្ចុប្បន្នតារារូបនេះមានស្វាមីបរ ទេស តែគ្រប់ពេលដែលនាងតុបតែងខ្លួន គឺមានភាពថ្លៃថ្នូរ មិននិយមស្លៀកពាក់ខ្លីៗ បញ្ចេញសាច់ប៉ុន្មានឡើយ។ កំពូលតារាចម្រៀង អ្នកនាង សុគន្ធ និសា ត្រូវគេដឹងថាជាតារាចម្រៀងមួយរូបនិយមដែលពូកែរផបចំខ្លួនជាមួយស្ទាយ៍ថ្មីៗយ៉ាងទាន់សម័យ តែគ្រប់ឈុតដែលនាងស្លៀក មិនដែលបញ្ចេញភាពស៊ិចស៊ីម្ដងណាឡើយ។
តារាសម្ដែងស្រី កញ្ញា ណាក់ ស្រីណា ចាបើតាំងពីឈានជើងចូលសិល្បៈមកទល់ពេលនេះ នាងធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើសម្រស់ស្រស់ស្អាត អមជាមួុយការតែងខ្លួនបែប សាមញ្ញ សុភាពជានិច្ចតែម្ដង ៕ សំរិត