ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងជួប កោះហ្គាមទាំង២ជើង នៅទឹកដីកណ្ដាល នាប្រទេសបារ៉ែន

89

ភ្នំពេញ៖តាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់តាត់កម្ពុជានោះថាសម្រាប់ព្រឹត្តិការណ៍Asian Cup 2023 “ដោយសារ
ស្ថានភាពជម្ងឺកូវីដ១៩នៅកម្ពុជានិងកោះហ្គាមមានការរីលរាលដាលខ្លាំងធ្វើឲ្យការធ្វើដំណើរចេញចូលមានការលំបាក់ហេតុនេះគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាបាល់តាត់ទ្វីបអាស៊ីសម្រេចរៀបចំការប្រកួតរវាងកម្ពុជាជាមួយកោះហ្គាមសម្រាប់វគ្គAFC Asian Cup
2023 Play-Off ត្រូវធ្វើនៅប្រទេសបារ៉ែនទាំង២ជើង ‘’ ។
សម្រាប់ការប្រកួតនេះនឹងធ្វើនៅកីឡដ្ឋានKhalifa Sport City ទាំង២ជើងតែម្ដង ។តាមការគ្រោងទុកជើងទី១ត្រូវធ្វើនៅថ្ងសទី៧ខែ
កញ្ញាតែពេលនេះត្រូវពន្យារទៅប្រកួតនៅថ្ងៃទី៩ខែតុលាវិញ។ចំពោះជើងទី២ដែលគ្រោងធ្វើនៅថ្ងៃទី១២តុលានោះគឺមិនមានការប្រែប្រួល
កាលបរិច្ឆេទឡើយ ។
ក្រុមដែលបានទទួលជ័យជំនះក្នុងវគ្គPlay-Offនេះនឹងបានឡើងទៅវគ្គចែកពូលសម្រាប់ការប្រកួតជម្រុះជុំទី៣ដែលនឹងត្រូវប្រកួត
នូវឆ្នាំ២០២២ដើម្បីឈានទៅប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិននាឆ្នាំ២០២៣ ដើម្បីប្រជែងយកថានៈជាក្រុមជើងឯកនៃព្រឹត្តិការណ៍
“ AFC Asian Cup China 2023 “ ៕

អត្ថបទដែលជាប់ទាក់ទង