ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧបត្ថម្ភអង្ករ ១០តោន ដល់រដ្ឋបាលខណ្ឌមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

48

 

ភ្នំពេញ៖ អង្ករចំនួន ១០តោន ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនដល់រដ្ឋបាលខណ្ឌមានជ័យ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋខ្វះខាត ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក្នុងនាមរដ្ឋបាលខណ្ឌមានជ័យនិងប្រជាលរដ្ឋក្នុងខណ្ឌ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសម្មភាពរបស់រដ្ឋបាលខណ្ឌ ពិសេសក្នុងការបង្ការ ទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ រហូតបានឧបត្ថម្ភអំណោយជាអង្ករ ចំនួន ១០តោន ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកបន្តថា៖ជានិច្ចកាលសម្តេចវិបុលសេនាភក្តី សាយ ឈុំ តែងយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញសកម្មភាពរបស់រដ្ឋបាលខណ្ឌមានជ័យ ដែលអនុវត្តការងារបានល្អ ពិសេសក្នុងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្តេចវិបុលសេនាភក្តី បានឧបត្ថម្ភអង្ករ មកអោយរដ្ឋបាលខណ្ឌមានជ័យ ដើម្បីឱ្យរដ្ឋបាលខណ្ឌ បន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដែលបច្ចុប្បន្ននេះ ពលរដ្ឋរងគ្រោះនូវជំងឺបំប្លែងថ្មី ឌែលតា កំពុងរាតត្បាតនៅក្នុងរាជធានីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង