ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកា និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកា និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។
អំណោយដែលបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម៖
១.សណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ឧបត្ថម្ភម៉ាសធម្មតាចំនួន ៤០.០០០ ម៉ាសN95 ចំនួន ៥.០០០ ម៉ាស និងទឹកពិសារបរិសុទ្ធ ៥០០ យួរ
២.កាស៊ីណូ ហៅជៀង ឧបត្ថម្ភថវិកាចំនួន ៣.០០០ ដុល្លារអាមេរិក ម៉ាស ៥០.០០០ ទឹកពិសាបរិសុទ្ធ ២០០កេស និងថ្នាំសម្លាប់មេរោគ ៤០ ធុង។
៣.លោក Yang Changyi ឧបត្ថម្ភថវិកាចំនួន ១.០០០ ដុល្លារអាមេរិក
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសណ្ឋាគារ កាសុីណូ ហ្គូដដេស អេន លីប៊ើធី កាស៊ីណូ ហៅជៀង និងលោកYang Changyi ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត សង្ឃឹមនិងជឿជាក់ថាបងប្អូនសប្បុរសជន ក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុក្នុងការចូលរួមបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕