ស្នងការនគរបាលខេត្តកណ្ដាល ធ្វើពិធីប្រគល់.ទទួល រថយន្តដល់ អធិការនគរបាលស្រុកមួយចំនួនទុកប្រើប្រាស់បំពេញការងារ…!
កណ្ដាល៖កាលពីព្រឹកថ្ងៃសុក្រ១៣រោច.ខែទុតិយាសាឍ.ឆ្នាំឆ្លូវ.ត្រីស័ក.ព.ស២៥៦៥ត្រូវនិងថ្ងៃទី០៦ខែសីហាឆ្នាំ២០២១នេះដោយមានរៀបចំធ្វើពិធីប្រគល់.ទទួលរថយន្តទៅដល់បណ្ដាអធិការដ្ឋាននគរបាលស្រុក ក្រុងមួយចំនួនក្នុងខេត្តកណ្ដាលដើម្បីយកទៅប្រើប្រាស់ពេលបំពេញការងារនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង។
ពិធីប្រគល់.ទទួលរថយន្តនាឱកាសនោះគឺធ្វើឡើងក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនិងអស់លោក លោកនាយក្រោមឱវាទិ៍ជាច្រើនរូបទៀតផងដែរហើយនាឱកាសនោះផងដែរលោកស្នងការនគរបាលខេត្តកណ្ដាលបានប្រគល់ការងារនេះទៅដល់លោកឧត្តមសេនីយ៍ត្រី ចាន់សាវឿនស្នងការរងទទួលផែនភស្ដុភារហិរញ្ញវត្ថុ រៀបចំឯកសារលិខិតរដ្ឋបាលដើម្បីប្រគល់ទទួល រថយន្ត ford Ranger XLT 3.2L ផលិតឆ្នាំ ២០២១ ដែលជាអំណោយដល់ថ្លៃថ្លា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងមហាផ្ទៃដោយប្រគល់ជួនទៅដល់បណ្ដាស្រុក ក្រុងមួយចំនួនហើយក្នុងនោះផងដែរលោកអធិការនគរបាលស្រុកនៃអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ព្រុំ សំណាងក៏បានទទួលរថយន្តចំនួនមួយគ្រឿងផងដែរដើម្បី
យកទៅប្រើប្រាស់ចំគោលដៅក្នុងកិច្ចប្រតិបត្តការ.ដោយការពារសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សាធារណះតាមដងផ្លូវក្នុងមូលដ្ឋានស្រុកកៀនស្វាយអោយបានល្អប្រសើរផងដែរ។
ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានោះដែរក្នុងនាមអធិការដ្ឋាននគរបាលស្រុកកៀនស្វាយទាំងមូលពិសេសលោកវរះសេនីយ៍ឯក ព្រុំ សំណាងអធិការនគរបាលកៀនស្វាយ ,លោកអធិការរងស្រុក ព្រមទាំងមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ដោយសូមគោរពជួនពរដល់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការខេត្តកណ្ដាល នឹង លោកស្នងការរងសូមអោយជួបតែសេចក្ដីសុខសប្បាយនិងសូមទទួលបានជោគជ័យគ្រប់ភារៈកិច្ចព្រមទាំងទទួលនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ដោយមានការចូលរួមពី រដ្ឋលេខាធិការ, អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជា ១១០រូប។ ជាមួយគ្នានោះដែរ លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានទទួលរថយន្តពីសម្តេចក្រឡាហោម ហើយបានយករថយន្តទាំងនោះ ទៅប្រគល់ជូនដល់អធិការដ្ឋាននគរបាលស្រុកនានា។