អភិបាលខណ្ឌកំបូល នាំយកអាហារសម្រន់ ទឹកសុទ្ធ និងថវិកាមួយចំនួន ទាំយប់ដេីម្បីផ្តល់ជូនដល់មន្ត្រីសង្កាត់ ភូមិ និងកំលាំងប្រជាការពារសង្កាត់-ភូមិ ដែលប្រចាំការនៅតាមគោលដៅនីមួយៗ
ភ្នំពេញ៖អនុវត្តន៍តាមផែនការដឹកនាំយ៉ាងម៉ឺងម៉ាត់ជាទីបំផុត របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដេីម្បីពង្រឹងការងារអនុវត្តន៍សារាចរលេខ០៤ សរ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ២៤៩ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល១៤ ថ្ងៃ ដេីម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក កៀង ល័ក្ស អភិបាលរងខណ្ឌ និងជាប្រធានក្រុមប្រចាំបញ្ជាទី១ បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ កំបូល ប្រចាំការដឹកនាំគោលដៅអនុវត្តន៍បម្រាមគោចរ នៅចំណុចផ្លូវជាតិលេខ ៤ ចំនុចមុខសាលាសង្កាត់កន្ទោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល និងចុះល្បាតតាមគោលដៅពួនស្ទាក់ និងចល័តតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល ដោយក្នុងនោះលោកអភិបាលខណ្ឌ បា ននាំយកអាហារសម្រន់ ទឹកសុទ្ធ និងថវិកាមួយចំនួន ដេីម្បីផ្តល់ជូនដល់មន្ត្រីសង្កាត់ ភូមិ និងកំលាំងប្រជាការពារសង្កាត់-ភូមិ ដែលប្រចាំការនៅតាមគោលដៅនីមួយៗផងដែរ៕