ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រ នៅច្បារអំពៅទី១ បានទទួលអំណោយ កាកបាទក្រហមកម្ពុជា

51

ភ្នំពេញ៖លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ២០គ្រួសារ ក្នុងនោះជនពិការ៥គ្រួសារ ,អ្នកផ្ទុកមេរោគអេដស៍៥គ្រួសារ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ។
លោកប្រធានកិត្តិយសអនុសាខា បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិតដោយយេីងមិនបានដឹង មិនបានឮនោះទេហេីយមិនបានដោះស្រាយ នោះឡេីយ ។ ជាមួយគ្នានេះ លោកក៏សូមឲ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាឬថែទាំសុខភាពឲ្យបានល្អប្រសើរដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តនូវវិធានការណ៍ការពារពីការឆ្លងជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ។
ចំពោះអំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ម៉ាស់២០ និងថវិកាចំនួន២មុឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង