លោក ឃឹម ស៊ុនសូដា៖ ការងារចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ -១៩ជូនកុមារ យុវវ័យ នៅខណ្ឌកំបូល សម្រេចបានជាង៨០ភាគរយហើយ នៅទីតាំង ៥កន្លែង
ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាល ខណ្ឌ កំបូល បានបញ្ជាក់ឲ្យដឹងថា៖ ការងារចាក់ វ៉ាក់ សាំង បង្ការ ជំងឺ កូ វីដ -១៩ជូនកុមារ យុវវ័យ ចាប់ពីអាយុ១២ដល់១៧ឆ្នាំនៅខណ្ឌកំបូលមាន៧សង្កាត់ សរុបចំនួន ១១០០០នាក់ យើងសម្រេចការងារ ចាក់វ៉ាក់សាំងជូនកុមារ រយៈពេល៧ ថ្ងៃនេះ បានចំនួន៧៤៩៧នាក់ សម្រេចបានជាង៨០ ភាគរយ ហើយ នៅទីតាំង ៥កន្លែង។នេះបើតាមការបញ្ជាក់ ឲ្យដឹងពីលោក ឃឹម ស៊ុនសូដា និងមន្ដ្រីជំនាញ ចុះពិនិត្យ និងពន្លឿនការងារ ចាក់វ៉ាក់សាំង នៅមណ្ឌលវត្ដកំបូល សង្កាត់កំបូល នាព្រឹកថ្ងៃទី០៧ សីហា ឆ្នាំ២០២១ ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា៖ ចាប់តាំងពី រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធ នាការថ្ងៃទី០ ១ ខែសីហា ឆ្នាំ ២០២១ គឺជា ថ្ងៃ នៃ ការចាប់ផ្តើម ដំណើរ ការចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ -១៩ ជូន កុមារ និង យុវវ័យ អាយុ ចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ រហូតមកដល់ ថ្ងៃទី ០៧ សីហានេះ នៅខណ្ឌកំបូល កុមារ ចាប់ពីអាយុ ១២ដល់ ១៧ ឆ្នាំ បានសម្រុក មក ទទួល ការចាក់ វ៉ាក់សាំង ទៅតាម មណ្ឌល ដែលយើងមានចំនួន៥ ទីតាំង បានចំនួន៧៤៩៧ នាក់ លើចំនួនកុមារសរុប ចំនួន១១០០០ នាក់ បើគិត ជាភាគរយ សម្រចបានជាង៨០ ភាគរយហើយ ។
ក្នុងឱកាសនោះដែរ លោក ឃឹម ស៊ុនសូដា ក៏បានធ្វើការអំនាវនាវ ចំពោះមាតា បីតា អាណាព្យាបាល សូមនាំ កូន ចៅ កុមារ និង យុវវ័យ មាន អាយុ ចាប់ពី ១២ ដល់១៧ ឆ្នាំមកចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ -១៩ នៅលើទីតាំង ដែលបាន កំណត់ចំនួន៥កន្លែង ឲ្យបានគ្រប់គ្នាៗ ។ ហើយ អាណាព្យាបាល គ្រាន់តែ យកមក ជាមួយ នូវ ឯកសារ មួយចំនួន ដូចជា សំបុត្រកំណើត ឬ សៀវភៅ ស្នាក់នៅ ឬ សៀវភៅ គ្រួសារ ឬ លិខិតឆ្លងដែន ដើម្បីយកមកបង្ហាញ អាជ្ញាធរភូមិសង្កាត់
ដែលបងប្អូន កូន ក្មួយ រស់នៅ នោះបងប្អូន និងទទួលបាន លិខិតអនុញ្ញាត្ដិ ចាក់វ៉ាក់សាំងបានហើយ ។ ជាមួយគ្នានេះដែរ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្ដចូលរួមអនុវត្ដ តាមវិធានរបស់ក្រសួងសុខាភិបាល ៣កុំ៣ ការពារ ឲ្យបានគ្រប់គ្នាៗ ។
ក្នុងឱកាសនោដែរ លោក ឃឹម ស៊ុនសូដា ក៏បានរំលឹកផងដែរថា៖ បន្ទាប់ពីមានបញ្ជាពី អភិ បាល រាជធានី ភ្នំពេញ លោក ឃួ ង ស្រេង ឲ្យអាជ្ញាធរ ខណ្ឌ សង្កាត់ ភូមិ គឺ មិន អនុ ញ្ញា ត្ត ឱ្យមាន ជាដាច់ខាត ចំពោះ ការយក លុយ ជា ថ្នូរ នៃ ការផ្តល់ ប័ណ្ណ ចាក់ សាំង ជូន កុមារ ។ បើ មាន ករណីបែបនេះ នឹងមាន បញ្ហា ប្រឈម ជាមួយនឹង អាជ្ញាធរ រាជធានី ភ្នំពេញ ពោលគឺ រដ្ឋបាល រាជធានី ភ្នំពេញ មិនមាន ការយោគយល់ ឡើយ ៕. សំរិត