ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស ប្រកាសពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨

64

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ ដែលបានធ្វើឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៦ ខែសីហា ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយអត្ថន័យរវាងអាស៊ាន និងសហភាពអឺរ៉ុប ត្រូវបានកសាងឡើងដោយឈរលើការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម សមភាពនិងការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ក្នុងន័យនេះ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធជាមួយអាស៊ាន រួមមាន យុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គប្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងបំពេញបន្ថែមជាមួយទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ លើសពីនេះទៅទៀត ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់អាស៊ាន-សហភាពអឺរ៉ុប និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ រួមមានតាមរយៈការសម្រេចបានប្រកបដោយសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជសេរីអាស៊ាន-សហភាព អឺរ៉ុប (ASEAN-EU FTA)។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានត្រៀមលក្ខណៈរួចរាល់ ក្នុងការធ្វើការជាមួយប្រទេសហ្វីលីពីនដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបនាពេលបន្ទាប់ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងសហភាពអឺរ៉ុប ដើម្បីធានាឱ្យបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង