ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ប្លង់សេ បណ្តាលឲ្យកម្មករ៣នាក់ រងរបួសធ្ងន់និងស្រាល

336

 

បន្ទាយមានជ័យ ៖ ការដ្ឋានមួយកន្លែងដែលទើបសាងសង់ ខ្វះបច្ចេកទេសបានបាក់ស្រុតប្លង់សេនៅក្រុងប៉ោយប៉ែត បណ្តាលឲ្យកម្មករ៣នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបុរីហ៊ុយឡេង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តស៊ីម៉ងត៍ បានបាញ់ចាក់ប្លង់សេបាន ៤រថយន្តរួចហើយ តែដល់រថយន្តទី៥ ស្រាប់តែបាក់ស្រុតចុះតែម្តង ។ ទំនងជំទល់ទ្របាតប្លង់សេមិនរឹងមាំ ធ្វេសប្រហែសរបស់មេជាងទប់មិនជាប់ បណ្តាលឲ្យបាក់ស្រុតចុះ ធ្វើឲ្យមានកម្មករប្រុសស្រី រងរបួសធ្ងន់ស្រាល ចំនួន៣នាក់ ក្នុងនោះមានម្នាក់ជា ស្រីរងរបស់ធ្ងន់ បាក់ជើង ត្រូវបានបញ្ជូនទៅសំរាក ទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ដើម្បីព្យាបាល ចំណែកកម្មករប្រុស២ទៀត រងរបួសស្រាល។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ម្ចាស់សំណង់អាគារខាងលើមានឈ្មោះ យឹម ឆៃ អ៊ាង ជាម្ចាស់អគារដែលកំពុងសាងសង់ ដោយមេការឈ្មោះ ឆន ដែលបម្រុងធ្វើផ្ទះសំណាក់ មានទំហំ៨ម៉ែត្រស្មើនឹង២ល្វែង ហើយអគារទើបតែបានសាងសង់ ចាប់ផ្តើមចាក់ប្លង់សេជាន់ទី១ ក៏បាក់បង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យមានកម្មកររងរបួសតែម្តង៕

អត្ថបទដែលជាប់ទាក់ទង