អាមេរិក ផ្តល់ជំនួយបន្ថែម ៤លានដុល្លារ បន្ទាន់មកកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ- ១៩
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក នៅកម្ពុជាបានឲ្យដឹងថា ការជំនួយនេះតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃទី៩ខែសីហាឆ្នាំ២០២១ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេស ដោយយោល លើអំណោយនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូស ដែលត្រូវបានផ្តល់តាមរយៈយន្តការកូរ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដែលត្រូវ ចាក់ធ្វើអន្តរាគមន៍ផ្នែក សុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បី លើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានលើកឡើងថា៖ “ការលើកកម្ពស់សន្តិសុខ ផ្នែកសុខភាពសាកល និងការត្រៀមទ ប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មាន សារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ច និងកា រពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្ដល់ការគាំទ នេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋ កិច្ចរបស់គេ»។
លោកបន្តថា៖ ជំនួយបន្ថែមនេះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួន ជាង ១១លានដុល្លារ របស់សហរដ្ឋអាមេរិ កទាក់ទង នឹងជំងឺកូវី ដ១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើង ជាលើកដំបូង។ ការគាំទ្រនេះបា នដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយមានជាសម្ភារៈលើក កម្ពស់ការយ ល់ដឹងពីហានិ ភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គមវិទ្យុសារតាមទូរស័ព្ទដៃ និង ផ្ទាំងផ្តល់ព័ត៌មាន។
ប្រភពបន្តថាការគាំទ្រនេះថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹង
ជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយបន្ធូរ បន្ថយផលប៉ះ ពាល់លើសេដ្ឋកិច្ចពីមេរោគ រាតត្បាត
bun rith eang ការខិត ខំទាំងនេះគឺជាការងា របន្តពីការងារដែលមានមកអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្នុងការ ជួយសង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការដោះ ស្រាយវិបត្តិផ្នែកសុខភាព ជាសាកល។
តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១,៥៤ ពាន់លាន ដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។ ថវិកានេះរួមមានប្រាក់ចំនួនជាង ៣៧៧ លាន ដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហា នៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាព របស់ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទា និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខា ភិបាលរបស់ខ្លួន។
ជំងឺគ្មានស្គាល់ព្រំដែនកំណត់ទេ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងទៀតថា តាមរយៈការងាររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID មជ្ឍវ មណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាពស ហរដ្ឋអាមេរិក អង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គការដទៃទៀត សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តក្នុងការធ្វើជា ដៃគូជាមួយប្រទេស កម្ពុជា ដើម្បីកម្ចាត់រោគរាត្បាតកូវីដ១៩ បន្ធូរបន្ថយផលប៉ះពាល់ ធ្ងន់ធ្ងរផ្នែកសង្គម និង សេដ្ឋកិច្ច ហើយកសាងឡើងវិញ នូវពិភពលោកមួយ ដែលមានការត្រៀមរៀបចំល្អជាងមុន ប្រឆាំងនឹងការផ្ទុះ ឡើងនៃជំងឺទៅអនាគត៕ សំរិត