ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ឧបត្ថម្ភថវិកា និងសម្ភារៈដល់ក្រុមគ្រូពេទ្យ ជួរមុខនៃខេត្តស្វាយរៀង ដែលមានវិជ្ជមាន កូវីដ-១៩ ចំនួន៦២នាក់ ផ្ដល់កម្លាំងចិត្ដ

47

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បាននាំយកអំណោយ និងស្បៀង និងសម្ភារៈ ពេទ្យមួយចំនួន ជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃខេត្តស្វាយរៀង ចំនួន ៦២នាក់ ដែលមានវិជ្ជមាន
កូវីដ-១៩ ដើម្បីជួយជាកម្លាំងចិត្ដដែលខិតខំធ្វើការងារនេះកន្លងមក នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងកោតសសើរ នូវកិច្ចខិតខំប្រឹងប្រែងនិងការ លះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយពុំខ្លាចនឿយហត់ ។
លោកជំទាវក៏បានផ្តាំផ្ញើរឲ្យមន្ត្រីសុខាភិបាលទាំងអស់ត្រូវបង្កើននូវការយក ចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យបាលអ្នកជំងឺ ។
លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ធីតា (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័ សេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែល ដែលបានជួយព្យាបាលថែទាំង និង ក៏ដូចជាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែក នៃខេត្តស្វាយរៀង ។
អំណោយដែលផ្តល់ជូនគ្រូពេទ្យ ដែលមានជំងឺកូវិដ-១៩ចំនួន៦២នាក់ ក្នុងម្នាក់ៗ
ទទួលបាន៖ ថវិកា១លានរៀល,មី ១កេស,ទឹក ដោះគោឆៅ១ឡូ, ស្ករស១គីឡូក្រាម,ទឹកសុទ្ធ ១កេស,ទឹកសម្លាប់មេរោគ៥លីត្រ និង សាប៊ូ ៥ដុំផងដែរ ។
សូមបញ្ជាក់ថា៖ នៅក្នុងថ្ងៃដដែលនោះលោកជំទាវ ក៏បានបន្តនាំយកស្បៀង និងថវិកា ជូនដល់បងប្អូន ប្រជាពលរដ្ឋ ៧គ្រួសារ ដែលកំពុងធ្វើ ចត្តាឡីស័កនៅផ្ទះ ដោយក្នុង ១គ្រួសារៗ ទទួលបាន៖ ថវិកា ១២ម៉ឺនរៀល , អង្ករ ២០គីឡូក្រាម ,មី ១កេស,ទឹកត្រី ១យួរ, ម៉ាស់ ២ប្រអប់,ទឹកដោះគោ៣កំប៉ុង,សាប៊ូ ៤ដុំ និង នំធុង ចំនួន ១យួរ ផងដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង