អធិការ នគរបាលស្រុករតនមណ្ឌល ព្រមក្អួតលុយ ដែលចាប់ជំរិត ពីប្រជាកសិករក្រីក្រ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ
បាត់ដំបង៖ ក្ដៅៗពីខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌល បានយល់ព្រម ក្អួតលុយដែលចាប់ជំរិត ពីប្រជាកសិករក្រីក្រ ជូនទៅប្រជាកសិកររងគ្រោះវិញហើយ នេះបើតាមការបញ្ជាក់ពីលោកផែង វណ្ណៈ ជាមន្រ្តីយោធា និងអ្នកលេងហ្វេសប៊ុក។ លោក ផែង វណ្ណៈ បាននិយាយក្នុងផេកហ្វេសប៊ុកនៅរសៀលថ្ងៃទី២៧ខែសីហានេះថា សងលុយហើយត្រូវចាប់ សន និល បញ្ជូនទៅតុលាការទៀត ទើបត្រឹមត្រូវមិនត្រូវឲ្យរួចខ្លួនទេ។
បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវ របស់លោកអធិការស្រុករតនមណ្ឌល និងមន្ត្រីក្រោមឱវាទជំរិតទារលុយ ពីបុរសម្នាក់ចំនួន១២០០ដុល្លារ ដើម្បីបិទសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន នារសៀលថ្ងៃទី២៧ សីហា នេះ លោកសន និល អធិការនគរបាលស្រុករតនមណ្ឌល បានសម្រេចប្រមូលលុយទាំងអស់ យកទៅប្រគល់ជូនឪពុកជនរងគ្រោះវិញគ្រប់ចំនួនហើយ ។
លោកបន្តថា ចំពោះវិធានការណ៍បែបណា ចំពោះលោកចោរស្របច្បាប់នេះ សូមរង់ចាំតាមដានបន្តទៀត ព្រោះករណីនេះ ជាករណីមន្ត្រីប្រើអំណាច ចាប់រាស្ត្រស្លូតត្រង់ ជំរិតយកលុយស្រស់ៗ មិនត្រូវឲ្យសងលុយហើយរួចខ្លួននោះទេ ថ្នាក់ដឹកនាំត្រូវតែចាត់វិធានការច្បាប់ ឲ្យបានតឹងរ៉ឹងចំពោះលោក អធិការ សន និល រូបនេះ ។
សូមបញ្ជាក់ថា ជូនលោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ សូមលោកអធិការយកលុយដែលលោកប្រើអំណាច ចាប់ប្រជាកសិករក្រីក្រគ្មានកំហុសជំរិតទារលុយ ១២០០ ដុល្លារ មកឲ្យប្រជាកសិករវិញ ។ លោកមិនអាចលេបលុយរាស្ត្រក្រីក្រដែលគ្មានកំហុសបានទេ ។ លោកមានដឹងទេ នៅពេលដែលលោកជំរិតទារលុយគាត់ជាថ្នូរ នឹងការដោះលែងកូនគាត់មកវិញ ដែលកូនគាត់គ្មានកំហុសអ្វីសោះនោះ គ្រួសារកសិករក្រីក្ររូបនោះ បានដើរខ្ចីបុលលុយគេពេញភូមិ ដើម្បីយកមកឲ្យលោកតាមការគំរាមកំហែង ។ ដូច្នេះលោកត្រូវតែយកលុយដែលលោកជំរិត ពីជនរងគ្រោះយកមកសងជនរងគ្រោះវិញ ឲ្យបានគ្រប់ចំនួន ។ បើមិនដូច្នេះទេ យើងខ្ញុំនឹងតស៊ូមតិ រហូតទាល់តែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង អគ្គស្នងការនគរបាលជាតិ មានវិធានការណ៍ជាក់លាក់ ចំពោះលោកអធិការ សន និល ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះវិញ ។ សូមគោរពស្នើសុំសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានវិធានការណ៍ចំពោះបុគ្គល សន និល អធិការនគរបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង ផង ។
លោកបានបន្ថែមថា រាស្ត្ររងគ្រោះនៅស្រុករតនមណ្ឌលចោទលោក សន និល អធិការ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ថាបានជំរិតយកលុយគាត់ ១.២០០ ដុល្លារ ជាថ្នូរនឹងការដោះលែងកូនគាត់ ដែលគ្មានកំហុសឲ្យត្រឡប់ទៅផ្ទះវិញ ។ ប៉ុន្តែលោក សន និល បានបដិសេធថា គាត់មិនបានយក ១.២០០ ដុល្លារទេ គាត់ ( សន និល ) ទទួលបានតែ ៣ លានរៀល ទេ ។ ហេ ហេ ហេ កុំថាឡើយលោកសារភាពថាទទួលបាន ៣ លានរៀល ទោះបីទទួលបាន ១០០ រៀល ក៏មានទោសដែរ គឺបទប្រើប្រាស់តួនាទីចាប់រាស្ត្រជំរឹតយកលុយ ។
បន្ទាប់ពីមានការបែកធ្លាយនូវរឿងអាស្រូវរបស់លោកអធិការស្រុករតនមណ្ឌល និងមន្ត្រីក្រោមឱវាទជំរិតទារលុយពីបុរសម្នាក់ចំនួន១.២០០ដុល្លារ ដើម្បីបិទសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន នារសៀលថ្ងៃទី២៧ សីហា នេះ លោកសន និល អធិការនគរបាលស្រុករតនៈមណ្ឌល បានសម្រេចប្រមូលលុយទាំងអស់ យកទៅប្រគល់ជូនឪពុកជនរងគ្រោះវិញគ្រប់ចំនួនហើយ ។
លោក សន និល បានទទួលស្គាល់នូវកំហុសឆ្គង ក្នុងការអនុវត្តនីតិវិធី តែពេលនេះ លោកបានធ្វើការសម្របសម្រួល ជាមួយជនរងគ្រោះ តាមការណែនាំរបស់លោកស្នងការខេត្ត ។ លោកបានបញ្ជាក់ថា ពេលនេះលោកបានប្រគល់លុយទៅជូនជនរងគ្រោះវិញគ្រប់ចំនួនហើយ ។ ជាមួយនឹងការប្រគល់លុយនេះ ឪពុកជនរងគ្រោះ គឺលោកលី រុន អាយុ៥៦ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល បាននិយាយថា លោកសូមអរគុណ ដែលលោកអធិការបានប្រគល់លុយឱ្យលោកវិញ ខណៈដែលលោកកំពុងប្រឈមនឹងលុយបំណុលនេះ ។ លោកបានទទួលលុយគ្រប់ចំនួនហើយ គឺចំនួន៤,៨០លានរៀល ស្មើនឹង១២០០ដុល្លារ ហើយលោកក៏ព្រមព្រៀងបញ្ចប់រឿងនេះ មិនប្ដឹងប្ដល់អ្វីទៀតដែរ ៕