ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកងបង្កើនការយកចិត្តទុកដាក់បន្តអនុវត្តបម្រាមគោចរជារៀងរាល់ថ្ងៃ

48

ភ្នំពេញ៖កាលពីយប់នាថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២១នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានបន្តដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ដោយចុះល្បាតនៅតាមផ្លូវនិងដងវិថីនានាក្នុងមូដ្ឋានដោយអនុវត្តនូវបម្រាមគោចរជារៀងរាល់ថ្ងៃ តាមសេចក្ដីសម្រេចលេខ ២៥៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តាមគោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញចាប់ពីម៉ោង១០យប់ទៅ ដល់ម៉ោង៣ទៀបភ្លឺជារៀងរាល់យប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ខណៈពេលនោះងដែរលោកអភិបាលខណ្ឌបឹងកេងកងដោយមានមតិសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តតាមសេចក្ដីសម្រេចខាងលើ អោយបានខ្ជាប់ខ្ជួនបំផុត ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលគឺ “៣ការពារ និង៣កុំដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ-១៩ បម្លែងថ្មី(Delta) ក្នុងសហគមន៍នាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង