ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបុរស ស្រ្តី២នាក់ ជាម្ចាស់ហាងអាជីវកម្ម KTV 555 តាមដីការ ពីបទបំពានទៅនឹងវិធានការរដ្ឋបាល

69

 

ខេត្តឧត្ដរមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សមត្ថកិច្ចនគរបាល​ បានឃាត់ខ្លួនបុរស ស្រ្តី២នាក់ ជាម្ចាស់ហាងអាជីវកម្ម KTV 555 តាមដីការរបស់អយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ ពីបទបំពានទៅនឹងវិធានការរដ្ឋបាល ដែលមានចែងក្នុងសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល ។

នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់កម្លាំងការិយាល័យជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះអនុវត្តដីការបញ្ជា ឲ្យចូលខ្លួនលេខ ០២៤ ដប.ចខ/២១ និងលេខ ០២៥ ដប.ចខ/២១ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់ ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ។

ជនសង្ស័យឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយបំពានទៅនឹងវិធានការរដ្ឋបាល ដែលមានចែងក្នុងសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល បណ្ដាលឲ្យឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតដល់បិទតំបន់អូរស្មាច់។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ​ កម្លាំងជំនាញបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង