គំនិតឡឺកឺ! និទានរឿងស្រីៗទៀតហើយ!
ភ្នំពេញ ៖ វាហាក់ដូចជារឿងចំអកអញ្ចឹងដែរ តែទិដ្ឋភាពនេះ កំពុងតែកើតមានយ៉ាងពិតប្រាកដ ក្នុងសង្គមខ្មែរ
ឬក៏អាចថា ក្នុងពិភពលោកទាំងមូលដែរ ។
មនុស្សប្រុសយើងកាលពីមិនទាន់មានគូ គឺមានសេរីភាពពេញលេញ ចង់ដើរទៅណាមកណាគ្រាន់ប្រាប់
ឪពុក ម្ដាយ ឬអាណាព្យាបាលគឺចប់រឿង ហើយពេលខ្លះមិនទាំងប្រាប់ទៀតផង ។ ចំពោះមនុស្សស្រីវិញ ក៏កាន់តែអស្ចារ្យណាស់ទៅទៀត ព្រោះក្រោយពីមានប្ដីលោតែក្លាយខ្លួនជាសត្វខ្លា បើមិនអញ្ចឹងទេធ្វើ ឬក្សមើលតែឯងហ្នុង ធ្លាប់លេបប្រមាត់ពស់វែក យ៉ាងអញ្ចឹង ។
អញ្ចឹងហើយបានជានៅក្នុងរឿងនិទានបរទេសមួយ បានសរសេរដោយរៀបរាប់ ពីកូនជាមួយម្ដាយ ដោយសារតែកូនចង់ បានសេរីភាព ព្រោះមិនចង់ មុនចេញទៅណា មកណា ត្រូវតែសុំការអនុញ្ញាត ពីម្ដាយគ្រប់ពេលនោះ ។
-កូន ៖ ម៉ាក់អ្ហា ! តើដល់អាយុប៉ុន្មាន ទើបខ្ញុំលែងត្រូវការសុំច្បាប់ម៉ាក់ឯង ដើម្បីចេញទៅក្រៅ ដើម្បីដើរលេងសប្បាយ ជាមួយពួកម៉ាកខ្ញុំ ?
-Child ៖ Mummy ,at what age I may not need your permission to go out and enjoy with my friend ?
ម្ដាយក៏តបវិញ នូវចម្លើយស្ទើរ បែកដើមទ្រូង ។
A very heart Touching reply from the mother
– ម្ដាយ ៖ កូនអ្ហា ! សូម្បីតែប៉ាឯង ក៏នៅមិនទាន់ ដល់អាយុនឹងផង ។
-Mom ៖ My child ,even your father hasn´t reached that age .
អញ្ចឹងហើយទើបគេ និយាយថា មនុស្សស្រីជាមេបញ្ជាការ ដ៏ផ្ដាច់ការ ជាធនាគារ ដែលដាក់លុយ
ហើយយើងមិនអាចដកមកវិញបាន ជាសត្វខ្លា ដែលមនុស្សប្រុសវ័យណា ក៏ត្រូវតែស្ដាប់ ! អ្ហូសមានរឿងច្រើនទៀត រៀបរាប់មិនអស់ឡើយ ៕