ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ គ្រាប់ពេជ្រ និង សត្វកណ្ដុរ

387

ភ្នំពេញ ៖​ដោយខ្លាចប៉ះពាល់ដល់មនុស្សមួយចំនួននោះ ខ្ញុំសុំនិទានរឿងរបៀបកំប្លែង លេងរបស់សត្វកណ្ដុរ អានាធិបតេយ្យមួយក្បាល ដែលលួចលេបគ្រាប់ពេជ្រ របស់លំនៅដ្ឋានមួយ ដែលវាសម្ងំពួនរស់នៅ រៀងរាល់ថ្ងៃ ។

រឿងនោះនិទានថា កាលនោះមានសត្វកណ្ដុរមួយក្បាល បានលេបគ្រាប់ពេជ្រ របស់ម្ចាស់ផ្ទះដែលវា កំពុងតែរស់នៅ ។ ម្ចាស់គ្រាប់
ពេជ្រនោះ មានការខឹងសម្បារយ៉ាងខ្លាំង ក៏ទៅជួលអ្នកប្រមាញ់កណ្ដុរម្នាក់ ឲ្យតាមសម្លាប់សត្វកណ្ដុរនោះ ឲ្យខាងតែបាន ។

អ្នកប្រមាញ់នោះ ក៏ស្វែងរកកន្លែងដែលហ្វូងសត្វកណ្ដុរ រស់នៅដោយសារ តែទីកន្លែងចង្អៀត ពពួកកណ្ដុររស់នៅ​ គរលើគ្នាយ៉ាងគ្មាន
សណ្ដាប់ធ្នាប់ ដែលគេមិនអាចដឹងថា តើសត្វកណ្ដុរមួយណា ដែលលេបគ្រាប់ពេជ្រ ចូលទៅក្នុងពោះវាឡើយ ។ ដោយភាពវ័យឆ្លាតនោះ អ្នកប្រមាញ់រូបនោះ ក៏ក្រឡេកឃើញសត្វកណ្ដុរមួយក្បាល អង្គុយដាច់ឆ្ងាយពីគេ ។

អ្នកប្រមាញ់ដ៏មានទេពកោសល្យនោះ ក៏ប្រើភាពវាងវៃរបស់ខ្លួន ក៏ចាប់សត្វកណ្ដុរនោះ បានយកមកឲ្យម្ចាស់ពេជ្រ ។ ម្ចាស់គ្រាប់ពេជ្រ
នោះឆ្ងល់ជាខ្លាំង ក៏សួរទៅអ្នកប្រមាញ់ថា <កណ្ដុរម៉ាគគោក ហេតុអ្វីបានជាអ្នកដឹងថា វាលេបគ្រាប់ពេជ្រ ហើយចាប់វាបាននោះ? > ?

អ្នកប្រមាញ់បានញញឹម ហើយឆ្លើយយ៉ាងព្រងើយថា <វាជារឿងងាយស្រួលណាស់ ។ វាប្រៀបបីដូចជា មនុស្សល្ងង់មួយរូប តែកាល
ណាមនុស្សល្ងង់ បានក្លាយជាអ្នកមាន ហើយនោះវាលែងស្គាល់ និង លែងរាប់អាននរណាទៀតហើយ . . . !
អ្នកអាចរកបានលុយកាក់ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និង អ្វីៗគ្រប់យ៉ាង នៅក្នុងជីវិតតែអ្នកត្រូវជំពាក់អ្វីម្យ៉ាង ចំពោះសង្គម ដែលអ្នកបានធំធាត់ និង រស់នៅ ។ ចូរអ្នកកុំភ្លេចឲ្យ
សោះថាយើងបានធំដឹងក្ដី ដោយសារសង្គមនេះ បើមិនដូច្នេះទេយើង ក៏មិនខុសអ្វីពីកណ្ដុរឆ្កួតហ្នឹងដែរ > ។

សុំទោសទុកជាមុននេះ វាគ្រាន់តែជាទស្សន របស់អ្នកប្រមាញ់កណ្ដុរ ដែលមានខួរក្បាល ដូចជាឡឺកឺស្រដៀង នឹងខ្ញុំដែរទេទើបខ្ញុំ
ចេះតែលើកយកមកចែកគ្នាដឹងទៅ ៕

អត្ថបទដែលជាប់ទាក់ទង