ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីប្រកាស់ដំណើរការ ចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចាប់ពីថ្ងៃស្អែកតទៅ

373

ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹង ដំណើរការចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសជំរុញ ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះតទៅ

   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជូសជំរុញ ផូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្តី រាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ ដែលបានចេញនៅល្ងាចថ្ងៃទី១៧ សីហានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោកលោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញឲ្យបានជ្រាបថាក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងកសាងខឿនសុខុមាលភាពសាធារណៈ ប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះនិងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសការខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បី ការពារអាយុជីវិតរបស់ប្រជាជន ក្នុងនោះ សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ មន្ត្រីបម្រើសេវាសាធារណៈជួរមុខ និងប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងដូសទី១ និងដួសទី២ រួចរាល់ស្ទើរត ១០០% និង កំពុងបន្តយុទ្ធនាការចាក់ជូនកុមារយុវវ័យមានអាយុពី ១២ ឆ្នាំ ដល់អាយុក្រោម ១៨ ឆ្នាំ សម្រេចបានជិត ២០ម៉ឺននាក់ បន្ថែមទៀត សំដៅបង្កើតឱ្យបាននូវភាពស៊ាំសហគមន៍ ឈានទៅបើកដំណើរការឡើងវិញលើគ្រប់វិស័យ និងការ រស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។

  យ៉ាងណាមិញ ស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បណ្ដាលមក ពីមេរោគបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ១៩ ប្រភេទដែលតា (Delta) ដែលបាននឹងកំពុងវាយលុកយ៉ាងសកម្ម តាមបណ្តាទីក្រុងនៃប្រទេសក្នុងតំបន់អាស៊ាន រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃសម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញបន្ថែមនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដួស ទី៣ ដូសជំរុញជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើន ភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ និងជាការគិតគូរបន្ថែមដល់សុខុមាលភាពរបស់ប្រតិបត្តិករជួរមុខ ដើម្បីកាត់ បន្ថយកម្រិតហានិភ័យ និងអត្រានៃការឆ្លងចូលក្នុងសហគមន៍ ឲ្យបានជាអតិបរមា។

  ក្នុងន័យនេះ ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (..១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្តី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹង ដំណើរការចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសជំរុញ ដូសទី៣ ជូនដល់លោកលោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធន សេចក្តីជូនដំណឹងនេះ (ជូនភ្ជាប់តារាងឧបសម្ព័ន្ធ)

  ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយ រួមមាន () ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ () ប័ណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការបុគ្គលិក, ប័ណ្ណ ឯកសារបញ្ជាក់អត្តសញ្ញាណការងារនៅមន្ទីរពេទ្យ គ្លីនីក ឬវិស័យ ឯកជន និង () អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រម ទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ដូសទី៣ ពោលគឺធានានូវគម្លាតរយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដួសទី១

  ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោកលោកស្រី ដែលជាប្រធានអង្គភាពស្ថាប័ន នីមួយៗ ត្រូវប្រើប្រាស់យន្តការផ្ទៃក្នុងដើម្បីជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលជូនដល់មន្ត្រីរាជការ មន្ត្រី សុខាភិបាល និងបុគ្គលិកក្រោមឱវាទទាំងអស់ ដែលគ្រប់លក្ខខណ្ឌនៃការទទួលចាក់វ៉ាក់សាំងដូសជំរុញ ដូស ទី៣ ឱ្យទៅទទួលវ៉ាក់សាំងកុំបីខាន។

  ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់លោកលោកស្រីដែលអញ្ជើញ ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយសូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ការពារ និង កុំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

  អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមលោកលោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី សុខាភិបាលនិងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ និងមន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាព និងទទួលលទ្ធផលល្អប្រសើរ៕

 

អត្ថបទដែលជាប់ទាក់ទង