ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធម្មការ ណែនាំស្តីពីការបន្លឺសម្លេងស្គរ ជួងកងរំពង នៅគ្រប់វត្តអារាម ទូទាំងប្រទេស ដើម្បីបើកកម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺកូវីដ-១៩

313

 

ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា បានចេញសេចក្តីណែនាំស្តីពីការបន្លឺសម្លេងស្គរ ជួងកងរំពង នៅគ្រប់វត្តអារាម ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៦និង០០ ល្ងាចថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២១ ដើម្បីបើកកម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺកូវីដ-១៩ ដោយយោងចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និង សាសនានៅថ្ងៃ អង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ការបន្លឺសម្លេងស្គរ ដូងកងរំពង នៅវេលាម៉ោង ៦និង០០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ យោង ៖ លិខិតលេខ ១០៧/២១ ស.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស។

ក្រសួងធម្មការ និងសាសនា មានកិត្តិយសសូមថ្វាយ ប្រគេន និងជូនដំណឹងដល់ សម្តេចព្រះសង្ឃនាយក ទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនា និងលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ព្រះមេត្តា-មេត្តា ជ្រាបថា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧ មក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ.) តែងបានសហការជាមួយក្រសួងធម្មការ និងសាសនា មេដឹកនាំសាសនាធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកម្មវិធី អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើពិភពលោក ទទួលបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។

ឯកឧត្តមឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែងថា កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អានសុន្ទរកថាបើកកម្មវិធី ក្រោមប្រធានបទ “សូមពិភពលោក រួចផុតពីជំងឺរាតត្បាត់កូវីដ-១៩ និងអំពើជួញដូរមនុស្ស” (ដែលនឹងថតវីដេអូដោយស្ថានីយទូរទស្សន៍) មុននឹងភ្ជាប់រូបភាពបួងសួង តាមសាសនានីមួយៗ ហើយនឹងត្រូវចាក់ផ្សាយព្រមៗគ្នា គ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញព័ត៌មាន និងបណ្ដាញសង្គម។

ដើម្បីញ៉ាំងកម្មវិធីនេះ បានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្រសួង ធម្មការ និងសាសនា សូមធ្វើការណែនាំដូចខាងក្រោម៖

-គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវបន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦និង០០នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

-គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣កុំ ៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចេញលិខិតមួយគោរពជូន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សំណើសុំឱ្យគ្រប់ទីអារាម ព្រះវិហារនៃគ្រប់សាសនា បន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦និង០០ នាទីល្ងាច ថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២១ ដោយយោង៖ ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។

លោកជំទាវ ជូ ប៊ុនអេង សូមគោរពជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី មេត្តាជ្រាបថា ៖ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧មក គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តែងបានសហការជាមួយក្រសួងធម្មការ និងសាសនា មេដឹកនាំសាសនាធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរ មនុស្ស ដើម្បីបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចប្រជាជនលើពិភពលោកបានសេចក្តីសុខ ជៀសផុតពីការ រំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។ ។

កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៍ខ្ពង់ខ្ពស់បំផុត អានសន្ទរកថាបើកកម្មវិធី ក្រោមប្រធានបទ ” សូមពិភពលោក រួចផុតពីជំងឺរាតត្បាតអូថដ ១៩ និង អំពើជួញដូរមនុស្ស (ដែលនឹងថតជាវីដេអូដោយស្ថានីយទូរទស្សន៍ មុននឹងភ្ជាប់រូបភាពនៃពិធី បួងសួងតាមសាសនានីមួយៗ ហើយនឹងត្រូវចាក់ផ្សាយព្រមៗគ្នា គ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញសារពត៌មាន និងបណ្ដាញសង្គម នៅវេលាម៉ោង ៦និង០០ នាទីល្ងាច ថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២១។

ដើម្បីញ៉ាំងឱ្យពិធីនេះ បានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជនទាំងក្នុងប្រទេស និងក ប្រទេស លោកជំទាវ ជូ ប៊ុនអេង សូមស្នើសុំ ឯកឧត្តម រដ្ឋមន្ត្រី មេត្តាស្នើឱ្យគ្រប់ទីអារាម ព្រះវិហារនៃគ្រប់សាសនា បន្លឺ សម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦និង០០ នាទីល្ងាច ថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្មវត្ថុ៖ សូមគោរពស្នើសុំការអនុញ្ញាត សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករ រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអានសុន្ទរកថាបើកកម្មវិធីអន្តរសាសនាប្រឆាំង ការជួញដូរមនុស្ស និងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។

សម្តេចក្រឡាហោម សូមគោរពជម្រាបជូន សម្តេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧ មក គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) តែងបានសហការជាមួយមេដឹកនាំ សាសនាធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស នៅ សាលមហោស្រព និងពិព័រណ៍កោះពេជ្រ ដើម្បីបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើ ពិភពលោកបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាព សម័យទំនើប ។

នៅឆ្នាំ២០២០ កន្លងមកនេះ អាស្រ័យដោយមានការរាតត្បាតនៃជំងឺកូវីដ-១៩ កម្មវិធីអន្តរ សាសនាប្រឆាំងការជួញដូរមនុស្ស ត្រូវបានពន្យារពេល ។ តែក្នុងឆ្នាំ២០២១ នេះ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុង ប្រឹងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កដោយការរាតត្បាតនៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី ហើយក៏ជាពេលវេលាសមស្របត្រូវផ្តល់កម្លាំងចិត្ត ពង្រឹងស្មារតី និងដាស់តឿន ក្រើនរំលឹកអំពីការបង្ការទប់ ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងអំពើជួញដូរមនុស្ស ដោយមានការឯកភាពពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២១ អនុញ្ញាតឲ្យរៀបចំកម្មវិធីនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជប.ជ) បានសហការជាមួយក្រសួងធម្មការ និង សាសនា និងមេដឹកនាំសាសនាធំៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីអន្តរសាសនា ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប ក្រោមប្រធានបទ“សូមពិភពលោករួចផុតពីគ្រោះជំងឺ រាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស” ។

ដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់ និងបញ្ចៀសហានិភ័យពីការឆ្លង និងចម្លងមេរោគកូវីដ ១៩ ការរៀបចំនេះ នឹងធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយ ដែលចងក្រងជាវីដេអូ ដោយសហការជាមួយ ស្ថានីយ៍ទូរទស្សន៍បាយ័ន និងត្រូវចាក់ផ្សាយព្រមគ្នាគ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញសារព័ត៌មាន និងបណ្តាញសង្គម នៅវេលាម៉ោង ៦និង០០ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១។

ដើម្បីញ៉ាំងឲ្យពិធីនេះ បានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជនទាំងនៅក្នុងប្រទេស និងនៅ ក្រៅប្រទេស ជូនជនរួមជាតិ និងអន្តរជាតិ
សម្តេចក្រឡាហោម សូមគោរពស្នើសុំការអនុញ្ញាត៖ គោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីថ្លែងសុន្ទរកថាបើកកម្មវិធី (ដែលនឹងថតជាវីដេអូដោយ ស្ថានីយ៍ទូរទស្សន៍បាយ័ន) មុននឹងភ្ជាប់ជាមួយរូបភាពនៃពិធីបួងសួងតាមសាសនានីមួយៗ។ (គោរពជូនភ្ជាប់ជាមួយនូវសេចក្តីព្រាងសន្ទរកថាបើក ចំនួន ០១ច្បាប់) ស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យគ្រប់ទីអារាម ព្រះវិហារនៃគ្រប់សាសនា បន្លឺសម្លេងស្គរដួង កងរំពង នៅវេលាម៉ោង ៦០០ នាទីល្ងាច ថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង