ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការកែលម្អសោ ភ័ណរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិការបុណ្យជាតិ ស្ថិតនៅក្នុងក្រុងព្រះសីហនុ

90

ព្រហសីហុ៖ នៅព្រឹកថ្ងៃ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យការកែលម្អសោ ភ័ណរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិការបុណ្យជាតិ ស្ថិតនៅក្នុងក្រុងព្រះសីហ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា ការរៀបចំកែ លម្អសោភ័ណភាព បរិស្ថាននៅរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិការបុណ្យជាតិ ស្របពេលដែលខេត្តព្រះ សីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តមួយក្នុងចំណោមខេត្តដែលមានប៉ូលសេដ្ឋកិច្ចទាំងបី នៃព្រះរា ជាណាចក្រកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពំរូពហុបំណង ក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំក្រុមការ ងារកែលម្អសួនច្បារទាំងពីរខាងលើ ត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមាន គុណភាព សោភ័ណភាព ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងទេស ចរបរទេសបន្ទាប់ពីជំងឺកូវីដត្រូវបានបញ្ចប់នៅពេលខាងមុខ ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ខេត្តព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ពន្ធនានាជាច្រើន មានដូចជា ផ្លូវថ្នល់ធំទូលាយ សួនច្បារ បន្ទប់ទឹកសាធារណៈ ភ្លៀងបំភ្លឺផ្លូវ ។ល។ ដែលជាការទាក់ទាញភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្ត មកកេងកម្សាន្តនាពេលខាងមុខ ។

សូមបញ្ជាក់ថា រង្វង់មូលតោពីរមានផ្ទៃក្រឡាប្រមាណ ១.៣០០ម៉ែត្រការ៉េ មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានធ្វើការកែលម្អខឿនឱ្យស្មើរ និង រៀបចំសួនច្បារឱ្យមានសោភ័ណភាព នៅខាងមុខរង្វង់មូលតោពីរក៏បានរៀប ចំសួនច្បារសម្រាប់ភ្ញៀវទេសចរថតរូបលេងកម្សាន្តផងដែរ។ ចំណែកសួនច្បារនៅខាងមុខវេទិកាបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ មានផ្ទៃក្រឡាប្រមាណជា ១៦.០០០ម៉ែត្រការ៉េ បានរៀបចំកែលម្អឱ្យមានសោភណភាព និងបរិស្ថាន និងក៏ជាទីតាំងរៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិសេសទៀតជាកន្លែងសាធារណៈសម្រាប់សាធារណៈ ជនដើរហាត់ប្រាណ ៕

អត្ថបទដែលជាប់ទាក់ទង