ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនវីរៈប៊ុនថាំ បានចោទសួរ ទៅរដ្ឋបាលព្រៃឈើបន្ទាយស្រី ដែលបានឃាត់ រថយន្តដឹកឥវ៉ាន់របស់ខ្លួន ហើយបានរកឃើញសត្វតុកកែ ជិតមួយពាន់ក្បាលថា ជាអំពើល្មើសច្បាប់

109

សៀមរាប៖ យោងតាមផេករដ្ឋមន្ត្រីក្រសួងព័តមានចុះផ្សាយកាលពីយប់មិញមានខ្លឹមសារដូចខាងក្រោម៖
លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក បានឲ្យដឹងទៀតថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ រថយន្តខាងលើនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។
ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។
បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។
ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធី។

ពាក់ព័ន្ធនឹងចំណាត់ការខាងលើនេះត្រូវបានក្រុមហ៊ុន វីរ:ប៊ុនថាំ បានចោទជាសំនួរទៅលោក លី សុផានាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីដូចខាងក្រោម៖
ក្រុមហ៊ុន សុំសួរទៅលោក លី សុផា ថា:
១- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?
២-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?
៣-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?
៤-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?
៥-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្នាសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ៕

អត្ថបទដែលជាប់ទាក់ទង