ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌកំបូល រៀបចំផែនការ ចុះស្រង់ទិន្នន័យការដ្ឋានសំណង់គ្រប់ប្រភេទ ដើម្បីរៀបចំយកសំណាកកម្មករសំណង់ទាំងអស់ក្នុងខណ្ឌ

357

 

ភ្នំពេញ៖អនុវត្តន៍តាមបទបញ្ជាណែនាំយ៉ាងម៉ឺងម៉ាត់ជាទីបំផុតរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមសេចក្ដីណែនាំលេខ ០២០/២១ សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំប្រជុំដោយមានការចូលរួមពីលោក កៀង ល័ក្ស លោក ហោ វាសនា អភិបាលរងខណ្ឌ មន្ត្រីពាក់ព័ន្ធ និងសង្កាត់ទាំង៧ រៀបចំផែនការចុះស្រង់ទិន្នន័យការដ្ឋានសំណង់គ្រប់ប្រភេទ ដើម្បីរៀបចំយកសំណាកកម្មករសំណង់ទាំងអស់ ទៅតាមពេលវេលាដែលនឹងកំណត់ជាបន្តបន្ទាប់។
ជាក់ស្ដែង នារសៀលថ្ងៃដដែលនេះ ក្រុមការងារដែលដឹកនាំដោយលោក កៀង ល័ក្ស និងលោក ហោ វាសនា និងដោយមានកិច្ចសហការពីក្រុមគ្រូពេទ្យនៅការិយាល័យស្រុកប្រតិបត្តិ(OD) បានចុះយកសំណាកកម្មករសំណង់លើកទី១ ដែលមានទីតាំងនៅផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ចំនួន១១១នាក់ ស្រី០២នាក់ ដោយប្រើតេស្តរហ័ស៕

អត្ថបទដែលជាប់ទាក់ទង