ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី១

52

 

ភ្នំពេញ៖ ក្រុមគ្រួសារក្រីក្រជួបការលំបាក ផ្នែកជីវភាពប្រចាំថ្ងៃ នាសម័យកូវីដ១៩ ប្រមាណជា៤០គ្រួសារ ដែលរស់នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដោយទទួលបានការអាណិតអាសូរ ពីសំណាក់លោកធឹម សំអាន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដោយបានយកនូវអំណោយ ទៅជួយឧបត្ថម្ភជូនដល់ដៃពួកគាត់ នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២១នេះ។
ចំពោះអំណោយដែលបាន ផ្ដល់ជូនដល់ពួកគាត់ទីទ័លក្រ នាឱកាសនោះដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ស្មើ១បាវ ម៉ាស១ប្រអប់ ត្រី«ខ»កំប៉ុង១យួរ និង ថ្នាំដុសធ្មេញចំនួន១ឡូផងដែរ។ ហើយចំពោះអំណោយចែកជូន ដល់ពួកគាត់នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ទុកដោះស្រាយជីវភាពប្រចាំថ្ងៃនាសម័យកូវីដ១៩។
ស្ថិតនាឱកាសនោះផងដែរ ប្រជាពលរដ្ឋទីទ័លក្រ ដែលទទួលបានអំណោយនៅពេលនេះ ដោយពួកគាត់សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជូន ចំពោះលោកធឹម សំអាន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានពិសេសអ្នកជួបការលំបាក ផ្នែកជីវភាពប្រចាំថ្ងៃតួយ៉ាងដូចថ្ងៃជាដើម។

មានមតិនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងថា ចំពោះ សកម្មភាពផ្ដល់អំណោយនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន បានបន្តទៀតថា ថ្វីត្បិតអំណោយទាំងអស់នេះ មានបរិមាណមិនច្រើន តែនេះគឺជាទឹកចិត្តដោយក្ដី អាណិតអាសូររបស់អាជ្ញាធរ ហើយអំណោយដែលផ្ដល់ ជូនបងប្អូននាថ្ងៃនេះ នឹងបានជួយចែករំលែក រាល់ការលំបាកបានមួយគ្រាផងដែរ ពិសេសនាសម័យពេលកូវីដ១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង