កម្លាំងជួរមុខ នៃរដ្ឋបាលខណ្ឌបឹងកេងកង មកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកទី៣ «ដូសជំរុញ»
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង គឺលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង គណៈអភិបាល និង អភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីនៃរដ្ឋបាលខណ្ឌ បឹងកេងកងដោយបានអញ្ជើញ ទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩លើកទី៣ (ដូសជំរុញ) នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតលើផ្លូវលេខ៣៦៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។
មានមតិនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយសូមបងប្អូនបន្ដ ចូលរួមអនុវត្ដវិធានការ របស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” បីការពារ បីកុំ”ផងដែរ៕